• ១០ចំណុច របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលគ្មាននរណាអាចដណ្ដើមតំណែងនេះបាន!

    (ភ្នំពេញ)៖ ចម្រៀង៤បទ ក្នុងផលិតកម្ម Galaxy Navatra របស់តារាចម្រៀង ព្រាប សុវត្ថិ បញ្ជាក់ឲ្យឃើញថា ព្រាប សុវត្ថិ នៅតែជាកំពូលតារាចម្រៀង ដែលគេមិនអាចដណ្ដើមតំណែងបាន ទោះបីតារាចម្រៀងម្នាក់ នេះមិនប្រើសម្ភារៈនិយមក៏ដោយ ក៏មហាជនសង្កេតឃើញថា ប្រើតែសំឡេង និងកាយវិការម្នាក់ឯង បទចម្រៀងនៅតែមានអ្នកគាំទ្រខ្លាំង។ តារាចម្រៀង ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀង ដែលមានសភាពស្ងប់ស្ងាត់ សីលធម៌ខ្ពស់ ពោរពេញទៅដោយសមត្ថភាព និងអត្តចរិតគំរូល្អដល់ក្នុងសង្គម។ បើចង់ដណ្ដើមតំណែង ព្រាប សុវត្ថិ ត្រូវមាន១០ ចំណុចនេះសិន៖

    ទី១. ត្រូវល្បីឲ្យបានរយៈពេលវែងជាងលោកលើសពី៣០ឆ្នាំ។
    ទី២. គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។
    ទី៣. សីលធម៌ សុជីវធម៌ ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។
    ទី៤. តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសមានតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលក្នុងតម្លៃប្រមាណ ២៥០០០ដុល្លារទៅម្ដង និងថ្លៃក្រុមការងារជិត២០នាក់ ការចាយវាយ ២ម៉ឺនដុល្លារបន្ថែមទៀត បើមិនគ្រប់ លក្ខខណ្ឌ ព្រាប សុវត្ថិ មិនទទួល។
    ទី៥. សម្រាប់ការកាន់ប្រេន គឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះ មិនគោរពតាមលក្ខន្តិកៈរបស់ ព្រាប សុវត្ថិ សីលធម៌ សុជីវធម៌ ភាពស្របច្បាប់ ព្រាប សុវត្ថិ មិនទទួលជាដាច់ខាត ទោះតម្លៃប៉ុន្មានក៏ដោយ។
    ទី៦. ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។
    ទី៧. ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារ ការប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌ សុជីវធម៌ ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ។
    ទី៨. ជាតារាចម្រៀង ដែលមានទ្រព្យច្រើនជាងគេ បានចំណូលពីសិល្បៈដែលមានទឹកប្រាក់សរុបមិនក្រោម ៣០លានដុល្លារ ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែងស្ងប់ស្ងាត់។ មានរីសតនៅខេត្តរតនៈគិរី ប្រហែល១០០ ហិកតា មានដីនៅជិតផ្លូវកប់ស្រូវ ជិត១០ហិកតា មានផ្ទះនៅទួលគោក មានហាងនៅភ្នំពេញថ្មីជិត៣០០០ម៉ែតការ៉េ, មានស្ទូឌីយោផ្ទាល់ខ្លួន ៤កន្លែង និងមានដីចម្ការរាប់រយហិចតា។
    ទី៩. អាយុជាង ៤០ឆ្នាំហើយនៅតែសង្ហា ហើយក្មេងៗនៅតែតាមប្រកួតប្រជែង និងសមត្ថភាពរបស់លោក។
    ទី១០. ជាកំពូលតារាចម្រៀង ដែលមានបទល្បីច្រើនជាងគេរហូតទាំងអស់ជាង ៣០០០បទ។

    ការសម្រេចចិត្តរបស់លោក ព្រាប សុវត្ថិ ចូលក្នុងផលិតកម្ម Galaxy navatra មិនមែនជាការសម្រេចចិត្តបែបកូនក្មេងនោះទេ ព្រាប សុវត្ថិ គឺជាមនុស្សដែលចាស់ទុំ និងមានការគិតពិចារណាខ្ពស់បំផុត ហើយក៏ជាមនុស្ស ស្រឡាញ់កិត្តិយសបំផុតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ