• BTS នឹងក្លាយជាសេដ្ឋីប្រាក់លាន បន្ទាប់ពីក្រុមហ៊ុន «Big Hit Entertainment» ដាក់លក់ជាសាធារណៈ លើផ្សារភាគហ៊ុនរបស់ខ្លួន

    (កូរ៉េ)៖ ដោយសារតែភាពល្បីល្បាញរបស់ក្រុម BTS បានធ្វើឲ្យហ៊ុនផលិតកម្ម ដែលពួកគេកំពុងជ្រកកោន គឺ Big Hit Entertainment មានត្រូវការខ្ពស់ ខណៈបច្ចុប្បន្ននេះ តម្លៃហ៊ុនសរុបរបស់ក្រុមហ៊ុននេះ គឺមានរហូតដល់ទៅ ៤.១ពាន់លានដុល្លារឯណោះ ដែលនេះជាតម្លៃមួយខ្ពស់បំផុតនៃការរំពឹងទុករបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ BTS ក៏នឹងក្លាយជាសេដ្ឋីប្រាក់លានផងដែរ ក្រោយពីហ៊ុនរបស់ផលិតកម្ម Big Hit កំពុងមានតម្រូវការច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

    បច្ចុប្បន្ននេះ តម្លៃហ៊ុនរបស់ផលិតកម្ម Big Hit គឺចន្លោះពី ១០៥,០០០ ទៅ ១៣៥,០០០ វ៉ុន ឬ ជិត៩០ដុល្លារ ទៅ ១១៥ដុល្លារក្នុងមួយហ៊ុន ខណៈ Big Hit រំពឹងថានឹងរៃអង្គាសប្រាក់ពីការលក់ហ៊ុន បានប្រហែល ៨២០ លានដុល្លារ នៅពេលហ៊ុនរបស់ពួកគេ ដាក់លក់នៅលើទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែតុលា ខាងមុខ។

    ជាមួយភាពជោគជ័យនេះផងដែរ ថៅកែរបស់ក្រុមហ៊ុន Big Hit គឺលោក Bang Si-Hyuk ដែលកាន់កាប់ភាគហ៊ុន ៤៣ភាគរយៈ ត្រូវបានគេដឹងថានឹងក្លាយជាសេដ្ឋីពាន់លាន ខណៈកាលពី​សីហាកន្លងទៅ លោក Bang Si-Hyuk បានផ្តល់ហ៊ុនឲ្យសមាជិកម្នាក់ៗនៃក្រុម BTS ចំនួន ៦៨,៣៨៥ហ៊ុន ដែលមានតម្លៃជាទឹកប្រាក់សរុបជិត ៨លានដុល្លារ។

    បើយោងតាមសារព័ត៌មាន CNBC បានឲ្យដឹងថាអ្នកគាំទ្ររបស់ BTS នៅកូរ៉េខាងត្បូង សង្ឃឹមថាពួកគេនឹងបានទិញយ៉ាងហោចណាស់ម្នាក់បានមួយហ៊ុន ដើម្បីបង្ហាញពីទឹកចិត្តគាំទ្ររបស់តារាក្នុងដួងចិត្តពួកគេ។

    គួរជម្រាបថា តាមរយៈភាពជោគជ័យនៅពេលនេះ ជាសញ្ញាមួយដែលបង្ហាញថាប្រជាប្រិយភាពរបស់ក្រុម BTS មិនបានថយចុះឡើយ បើទោះបីជាការប្រគំតន្រ្តីទេសចរណ៍លក្ខណៈពិភពលោករបស់ពួកគេ ត្រូវបានលុបចោល ដោយសារកូវីដ១៩ក្តី។ ជាពិសេសទោះបីជា ក្រុមហ៊ុនមានហានិភ័យ ដោយសារសមាជិកមួយចំនួននឹងត្រូវទៅបំពេញកាតព្វកិចត្តយោធានៅរយៈពេល២ឆ្នាំខាងមុខក្តី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ