• Liverpool វាយបកឈ្នះ Arsenal ៣-១ វិញ ដើម្បីឡើងទៅឈរលេខ២ នៅ Premier League

    (លីវើភូល)៖ Liverpool ដែលជាក្រុមការពារតំណែងជើងឯក Premier League បានធ្វើការវាយបកយកជ័យជម្នះ ៣-១ ក្នុងការរកបាន ៩ពិន្ទុឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្នក្នុងលីគកំពូលរដូវកាលថ្មីឆ្នាំ២០២០-២០២១ ដែលទើបចាប់ផ្តើមបាន ៣សប្តាហ៍មកនេះ។

    កីឡាករខ្សែប្រយុទ្ធ Alexandre Lacazette មុនពេលត្រូវបាន Sadio Mane, Andrew Robertson និងសមាជិកថ្មី Diogo Jota ដែលទើបទិញពីក្លិប Wolves ក្នុងតម្លៃ ៤៥លានផោន រកបានម្នាក់ ១គ្រាប់នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

    នេះក៏ជាសងសឹក Arsenal បានសម្រេចវិញផងដែរ នៅក្រោយពេលពួកគេបានបរាជ័យ ៥-៤ បាល់ប៉េណាល់ទីកាលពីប្រកួតពានបើករដូវកាល FA Community Shield នាចុងខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋាន Wembley។

    តាមរយៈជ័យជម្នះ ៣ប្រកួតផ្ទួនៗនៅដើមរដូវកាលនេះ បានធ្វើឲ្យហង្សក្រហម Liverpool ឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្ននៃ Premier League ក្នុងចំណោម ៣ក្រុមដែលលេងមិនចាញ់ដូចគ្នា Leicester City ឈរកំពូលតារាង និង Everton ឈរនៅលេខ៣ ក្នុងជើងទី១ នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ