• លោក គីម ជុងអ៊ុន ចេញមុខសុំទោសចំពោះការបាញ់សម្លាប់មន្រ្តីកូរ៉េខាងត្បូងម្នាក់

    (សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលទើបតែបានឲ្យដឹងថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន បានសុំទោសជាផ្លូវការ ជុំវិញការធ្វើឲ្យមន្រ្តីកូរ៉េខាងត្បូងម្នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

    នៅថ្ងៃសុក្រនេះការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ថា លោក គីម បានសម្តែងការសុំអភ័យទោស នៅក្នុងសារលិខិតមួយផ្ញើមកកាន់ខាងកូរ៉េខាងត្បូង។ ក្នុងលិខិតសុំទោសដដែល លោក គីម ជុងអ៊ុន បានហៅហេតុការណ៍នោះថាជា រឿងអកុសលដែលនឹកស្មានមិនដល់។ យ៉ាងណាមិញ ការចេញមុខសុំទោសបែបនេះ គឺជារឿងដ៏កម្រពីសំណាក់មេដឹកនាំកូរ៉េខាងជើង ចំពោះកូរ៉េខាងត្បូង។

    គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងថា បានបាញ់សម្លាប់មន្រ្តីជលផលម្នាក់របស់ខ្លួន ដែលទំនងជាព្យាយាមរត់ចូលកូរ៉េខាងជើង ហើយដុតបំផ្លាញសាកសពមន្រ្តីរូបនោះចោលថែមទៀត កាលពីប៉ុន្មានថ្ងៃមុនក្នុងសប្តាហ៍នេះ។ ខាងកូរ៉េខាងត្បូងបានថ្កោលទោសកូរ៉េខាងជើង ចំពោះទង្វើដ៏អាក្រក់ឃោរឃៅនេះ ហើយបានទាមទារឲ្យទីក្រុងព្យុងយ៉ាងចេញមុខបកស្រាយ ក៏ដូចជាដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្ត ឬអ្នកជាប់ពាក់ព័ន្ធទាំងឡាយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ