• ផឹកស្រាស្រវឹងរករឿងអ្នកភូមិ ហើយទាញកាំបិតដេញកាប់គេទៀត ត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួន

    (កណ្ដាល)៖ បន្ទាប់ពីទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ ករណីបុរសម្នាក់ឱ្យតែផឹកស្រវឹងដឹងថា រករឿងអ្នកភូមិ ដេញកាប់គេដល់ក្នុងផ្ទះ សមត្ថកិច្ចស្រុកស្អាង តាមក្របួចចាប់បានហើយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

    សមត្ថកិច្ចស្រុកស្អាងបានឲ្យដឹងថា ហេតុការណ៍វាយអ្នកភូមិម្នាក់ដល់ក្នុងផ្ទះ និងទាញកាំបិទដេញកាប់គេទៀតផងនោះ បានកើតឡើងកាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

    ជនរងគ្រោះឈ្មោះ សុខ យ័ន្ត អាយុ២៦ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តា ដោយឡែកជនសង័្សយឈ្មោះ ជំនាញ ចាន់និត អាយុ២៧ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ។

    នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រាបៀរនៅផ្ទះឈ្មោះជាតិ ហើយជនសង្ស័យបានជិះកង់ទៅដល់មុខផ្ទះឈ្មោះជាតិ ហើយបានយកកំប៉ុងស្រាបៀរគប់ទៅលើដំបូលផ្ទះ ឈ្មោះជាតិ និងស្រែកឲ្យជនរងគ្រោះចេញមកវ៉ៃគ្នាមួយស្មើ។ ប៉ុន្តែជនរងគ្រោះមិនបានចេញមកទេ ទើបជនសង្ស័យបានដើរចូលទៅវាយជនរងគ្រោះចំនួនមួយដៃចំ ថ្គាមហើយបានយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះថែមទៀត ប៉ុន្តែត្រូវបានអ្នកផឹកស៊ីជាមួយនៅទីនោះឃាត់។ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ។

    ក្រោយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ហើយជនសង្ស័យបានគេចខ្លួនបាត់ លុះព្រឹកឡើងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ។ នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះ និងបានយកកាំបិតគំរាមកាប់ជនរងគ្រោះពិតប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង កសាងសំណុំរឿងចាត់ការតាមនីតិវីធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ