• ស្ត្រីកាណាដាម្នាក់ ត្រូវចោទប្រកាន់ជាផ្លូវការពីបទ «ផ្ញើសំបុត្រផ្ទុកសារធាតុពុលទៅលោក ដូណាល់ ត្រាំ»

    (ញូយ៉ក)៖ ស្ត្រីជនជាតិកាណាដាម្នាក់ ដែលបានផ្ញើស្រោមសំបុត្រមួយច្បាប់មានផ្ទុកសារធាតុពុលរ៉ាយសិន «ricin» ទៅកាន់លោក ដូណាល់ ត្រាំ ត្រូវបានតុលាការអាមេរិកចោទប្រកាន់ជាផ្លូវការហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពីបទគំរាមកំហែងប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

    លោកស្រី ប៉ាស្កាល់ ហ្វ៊ែរីយើ (Pascale Ferrier) មានអាយុ ៥៣ឆ្នាំ មកពីទីក្រុងកេប៊ិច (Quebec) ប្រទេសកាណាដា បានបង្ហាញខ្លួនក្នុងតុលាការសហព័ន្ធនៃទីក្រុង បាហ្វូឡូ (Buffalo) នៃរដ្ឋញូយ៉ក បន្ទាប់ពីលោកស្រីត្រូវបានចាប់ខ្លួន នៅតំបន់ច្រកព្រំដែនកាលពីចុងសប្ដាហ៍កន្លងទៅ។ បើតាមការចោទប្រកាន់ លោកស្រី Ferrier បានផ្ញើស្រោមសំបុត្រមួយច្បាប់ ដោយមានផ្ទុកសារធាតុពុល ricin ទៅកាន់សេតវិមាន កាលពីចុងសប្ដាហ៍កន្លងទៅ។ Ricin គឺជាសារធាតុពុលម្យ៉ាងដែលចម្រាញ់ចេញពីរុក្ខជាតិសណ្តែកពុលម្យ៉ាង (castor bean)។

    គួរបញ្ជាក់ថា មូលហេតុពិតប្រាកដដែលលោកស្រី Pascale Ferrier ផ្ញើស្រោមសំបុត្រមានផ្ទុកសារធាតុពុលខាងលើឱ្យលោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ហើយសវនាការលើសំណុំរឿងលោកស្រី នឹងត្រូវធ្វើឡើងជាថ្មីនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ