• នារី​ដែល​ត្រូវ​សង្សារ​វាយ​ ពេលនេះចេញ​បកស្រាយ​ច្បាស់ៗ ជុំវិញ​រឿង​រិះគន់​នៅមាន​ចិត្ត​យក​បាយ​ឲ្យ​សង្សារ​ដល់​ប៉ុស្តិ៍​ប៉ូលិស​ទៀត

    ភ្នំពេញ​៖ ដូចដែល​បងប្អូន​និ​មហាជន​បានទទួល​ជ្រាប និង​ផ្ទុះ​កំហឹង​រួចហើយ ចំពោះ​ទង្វើ​ដ៏​កំណាច​របស់​បុរស​ម្នាក់ ដែល​បាន​វាយ​សង្សារ​ខ្លួន​ឡើង​ហើម​ជាំ​ពេញមុខ បន្ទាប់ពី​បានឃើញ​វីដេអូ​បង្ហាញ​នារី​រងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​របួស​នៅលើ​ផ្ទៃមុខ​យ៉ាងធ្ងន់ធ្ងរ និង​យំ​ទាំង​ការឈឺ​ចុកចាប់ ព្រោះ​ត្រូវ​រង្គើ​ធ្មេញ​ថែម​ទៀតផង​។

    ​ក្រោយពី​វីដេអូ​នេះ​ត្រូវបាន​ផ្ទុះឡើង ជាមួយ​កំហឹង​មហាជន​មិនអាច​អត់ឱន​ឲ្យ​បាន​នៅ​ទីបំផុត នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី បានធ្វើការ​ឃាត់ខ្លួន​បុរស​រូបនេះ​ដែលមាន​ឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ ២០ ឆ្នាំ (​មុខរបរ​អ្នក​ដឹក​ជ​ញ្ចូ​ន​) ក្រោយ​បង្ក​ហិង្សា​មកលើ​សង្សារ​ខ្លួន​បណ្តាល​ឲ្យ​ហើម​ជាំមុខ និង​គុំ​ត្រចៀក​ស្ដាំ ស្ថិតនៅ​ម្ដុំ​ផ្សារ​ក្រមួន ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​ជិត​៣​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

    ​តែ​យ៉ាងណាមិញ ក្រោយពី​មានការ​រិះគន់ថា នារី​រងគ្រោះ​ត្រូវ​សង្សារ​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ប៉ុណ្ណឹង​ហើយ នៅមាន​ចិត្ត​អាណិត​យក​បាយ​ឲ្យ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទៀត ហើយក៏​ចោទឡើង​ថា សង្សារ​វាយ​សម​មុខ​ហើយ ព្រោះ​មាន​ប្រុស​មាន​ថ្មី​នោះ ដោយ​អត់ទ្រាំ​ពុំបាន​នារី​រងគ្រោះ​ក៏បាន​ចេញមុខ​ឡាយ​វីដេអូ ធ្វើការ​បកស្រាយ​ជុំវិញ​បញ្ហា​ទាំងអស់នេះ​។

    ​ជាដំបូង នាង​សូម​ធ្វើការ​រៀបរាប់​ជុំវិញ​រឿងហេតុ​ដែល​បាន​កើតឡើង​ថា តាមពិត កន្លងទៅ​បុរស​ជា​សង្សារ​នេះ​បាន​វាយ​មកលើ​រូបនាង​ច្រើនដង​ហើយៗ នាង​ក៏បាន​បែក​គ្នា​ផងដែរ ប៉ុន្តែ ដោយសារ​រូបគេ​អង្វរ​លន់តួ​ក៏​ត្រូវរ៉ូវ​គ្នា​វិញ​។ នាង​ក៏បាន​អះអាងថា សង្សារ​ខ្លួន​តែងមាន​ទម្លាប់​ប្រើ​អំពើហិង្សា រាល់ពេល​ផឹក​ស្រវឹង ហើយ​នាង​រករឿង​។ នាង​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា លើកៗ​មុន នាង​ចេះតែ​អនុគ្រោះ​ឲ្យ តែ​ពេលនេះ នាង​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ហើយ​បើទោះជា​បុរស​នេះ​ចេញពី​គុក​វិញ ក៏​នាង​មិន​យក​ដាច់ខាត ព្រោះ​ទម្រាំ​បុរស​នេះ​ចេញមក​វិញ ម្លេះ​រូបនាង​មាន​ប្តី​មានកូន​បាត់​ហើយ​។​

    ​ដោយឡែក ជុំវិញ​ការរិះគន់​នៅតែ​យក​បាយ​ឲ្យ​សង្សារ​ដល់​ប៉ុស្តិ៍​ប៉ូលិស និង​ចោទប្រកាន់ថា សម​មុខ​ហើយ​សង្សារ​វាយ​ព្រោះ​តែមាន​ប្រុស​ថ្មី នាង​ក៏​សូម​បកស្រាយ​ថា ការដែល​មិន​ដាច់ចិត្ត​យក​បាយ​ទៅ​ឲ្យ គឺ​ដោយសារតែ​ខាង​ប្រុស​បាន​សុំ​ជួប​មុខជា​លើកចុងក្រោយ​។ រីឯ​ពាក់​ព័ទ្ធ​ចោទប្រកាន់​មាន​ប្រុស​ផ្សេង នាង​សូម​ច្រានចោល​ទាំងស្រុង​ថា គឺជា​រឿង​មិន​ពិត​នោះទេ ដោយ​នាង​បាន​បញ្ជាក់ថា បុរស​វ័យក្មេង​នោះ​ដែលមាន​ឈ្មោះ សាំ​មឺ គឺជា​អ្នកដទៃ​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត​អ៊ីចឹង (​អ្នកជិតខាង​ក៏បាន​ដឹង​ដែរ​) ហើយ​រូបថត​ស្វី​តៗ​២​សន្លឹក​នេះ គឺ​នាង​បាន​ផុស​យូរ​មកហើយ ប៉ុន្តែ​បែរជា​មនុស្ស​មួយចំនួន ព្រោះតែ​ចង់​ល្បី​បាន​យក​រូបនេះ​មក​ផុស​ឡើងវិញ ដែល​នាំ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ ដែល​ធ្វើ​ឲ្យ​រូបនាង​កាន់តែ​អាក្រក់​ឈ្មោះ​ខ្លាំង​ឡើង​។​

    ​ហេតុនេះ នាង​ក៏​សូម​ឲ្យ​បងប្អូន​ចូល​កាល​បរិ​ច្ឆា​ទ​ដែល​នាង​ផុស​រូបនេះ តើ​ថ្ងៃ​ណា​ខែ​ណា​? ហើយ​បើ​រូបនេះ​ទើប​ផុស​ថ្មីៗ ហើយក៏​ត្រូវ​សង្សារ​វាយ​សម​មុខ​ហើយ​អាហ្នឹង​ចាំ​បងប្អូន​និយាយ​ចុះ​…៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ