• COVID-19 លើលោកកើនដល់ជិត ៣២លាននាក់ ស្លាប់ជាង ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ២៣.៣លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១,៧៦៣,៣៥៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩៧៤,៥៤០នាក់ និងជាសះស្បើយឡើងវិញ ២៣,៣៦៧,៦៦៨នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧,០៩៧,៣៧៤នាក់ ស្លាប់ចំនួន ២០៥,៤៤៤នាក់ និងជាសះស្បើយចំនួន ៤,៣៤៣,៧០៧នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៥,៦៤០,៤៩៦នាក់ ស្លាប់ចំនួន ៩០,០២១នាក់ និងជាសះស្បើយ ៤,៥៨១,៨២០នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,៥៩៥,៣៣៥នាក់ ស្លាប់ ១៣៨,១៥៩នាក់ និងជាសះស្បើយ ៣,៩៤៥,៦២៧នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ