• Barcelona បន្តលក់ Suarez ទៅឲ្យក្លិប Atletico ទៀត

    (បាសេឡូណា)៖ ខ្សែប្រយទ្ធ Luis Suarez បានក្លាយជាកីឡាករសំខាន់ទី៤ ដែលត្រូវបានក្លិប FC Barcelona លក់ចេញនារដូវក្តៅនេះទៅឲ្យ Atletico Madrid បន្ទាប់ពី Arthur, Ivan Rakitic និង Arturo Vidal។

    តាមរយ:ការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹងថា Atletico នឹងត្រូវបង់ថ្លៃឈ្នួលមិនលើសពី ៤លានអឺរ៉ូសម្រាប់កីឡាករវ័យ ៣៣ឆ្នាំសញ្ជាតិអ៊ុយរ៉ាហ្គាយនេះឡេីយ ក្នុងតម្លៃផ្ទេរបិទជិតពីក្លិបអ្នកមានបុណ្យ។

    Suarez នឹងរកចំណូលបានពាក់កណ្តាលនៃប្រាក់ ៣០លានអឺរ៉ូក្នុង ១ឆ្នាំដែលគាត់ធ្លាប់នៅ Barca ក្នុងក្លិបថ្មី Atletico ដែលជាគូប្រជែងនៅ LaLiga។

    ការផ្លាស់ប្តូរនេះបានបញ្ចប់រយៈពេល ៦ឆ្នាំរបស់ Suarez ជាមួយ Barca ក្នុងកំឡុងពេលដែលរូបគេរកបាន ១៩៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៣លើក ដែលជាអតីតកីឡា្រសំខាន់ជួរមុខជាមួយ Lionel Messi និង Neymar។

    Suarez បានចូលរួមជាមួយ Barca ក្នុងតម្លៃខ្លួន ៧៤លានផោនពីក្លិប Liverpool ក្នុងឆ្នាំ២០១៤ និងឈ្នះពាន LaLiga ៤ដង Copa del Reys និង Champions League និង Club World Cup កាលពីឆ្នាំ២០១៥៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ