• ខ្សែប្រយុទ្ធ​ជើងចាស់ Zlatan ថា​អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​

    ខ្សែប្រយុទ្ធ​ជើងចាស់​សញ្ជាតិ​ស៊ុយអែត Zlatan Ibrahimovic បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​តែម្នាក់ឯង ក្នុង​ជ័យជំនះ​ថ្ងៃ​បើកឆាក​រដូវ​កាល​ថ្មី​២០២០-២១ លើ​ក្រុម Bologna ២​ទល់នឹង​សូន្យ កាលពី​ថ្ងៃ​ចន្ទ​។​

    ​កីឡាករ​វ័យ​៣៨​ឆ្នាំ​ដែល​បាន​ហៅ​ខ្លួន​គាត់​ថា​ជា Benjamin Button នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម ហើយ​ការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​តែម្នាក់ឯង បានធ្វើ​ឲ្យ​គាត់​កាន់​តែមាន​អំនួត​ខ្លាំង សម្រាប់​អាយុ​របស់គាត់​។ បុរស​រឹងមាំ​ខាងលើ​ថ្លែង​បន្ថែមថា គាត់​ដូចជា​ព្រះអាទិទេព​អ៊ីចឹង​គ្មាន​អារម្មណ៍​ថា​ខ្លួនឯង ចាស់​បន្តិច​ណា​ឡើយ ហើយ​អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ ការ​ស៊ុត​ចូល​នេះ​បាន​នាំ​ក្លឹប បិសាច​ក្រហម ខ្មៅ AC Milan មិនដែល​ចាញ់​សោះ​ក្នុង​១៥​ប្រកួត​ជាប់ៗ​គ្នា​។​

    ​គួរ​រំលឹក​ដែរ​ថា Zlatan ចាប់​អាជីព​ដំបូង​កាល​ឆ្នាំ​១៩៩៩ លេង​ឲ្យ​ក្លឹប​ក្នុង​ស្រុកកំណើត Malmo FF និង​បន្ត​លេង​ឲ្យ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ជាច្រើន​ទៀត​ដូចជា Ajax Amsterdam Juventus Inter Milan FC Barcelona Paris Saint Germain Manchester United ក្រោយមក​ក៏​បន្តទៅ​លេង​នៅ LA Galaxy ក្នុង​សហរដ្ឋអាមេរិក និង​បច្ចុប្បន្នកំពុង​លេង​ឲ្យ​ក្រុម​បិសាច​ក្រហម ខ្មៅ AC Milan​។

    ​សរុប​ជារួម​រយៈពេល​២១​ឆ្នាំ​មកនេះ គាត់​លេង​បាល់​ក្នុង​ក្លឹប​អាជីព​៥២៩​ប្រកួត ស៊ុត​ចូល​៣៨៣​គ្រាប់ ចំណែក​នៅក្នុង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត លេង​បាន​១១៦​ប្រកួត ស៊ុត​ចូល​៦២​គ្រាប់ ក្នុងនោះ​គ្រាប់​ដ៏​អស្ចារ្យ​បំផុត គឺ​នៅពេលដែល​គាត់​ស៊ុត​ចូល​ក្រុម​តោ​បី អង់គ្លេស និង​ត្រូវបាន​គេ​ចាត់ទុកជា​គ្រាប់​ស៊ុត Bycicle Kick ល្អ​បំផុត​គ្រប់​សម័យកាល​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ