• យន្តហោះ​ជាប់ផុង​នៅ​ស្រុក​ខ្មែរ (​ភ្នំ​ស្រង់ ខេត្តកំពង់ស្ពឺ​) សង្ស័យ​ចុះ​ខុស​បច្ចេកទេស

    កំពង់ស្ពឺ​៖ វីដេអូ​ថ្មី​មួយ បាន​កំពុង​ផ្ទុះ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​អស់សំណើច​យន្ត​យោធា​១​គ្រឿង បាន​ជាប់ផុង ដែល​គេ​អះអាងថា​បានកើត​ឡើង​ជើងភ្នំ​ស្រង់ ខេត្តកំពង់ស្ពឺ​។​

    ​ទោះយ៉ាងណា គេ​ពុំ​បានដឹង​ច្បាស់​ថា យន្តហោះ​នេះ​ត្រូវបាន​ជាប់ផុង​ដោយសារ​មូលហេតុ​អ្វី​នោះទេ តែបើ​តាម​ការ​បង្ហោះ​តៗ​គ្នា​បាន​បញ្ជាក់ថា យន្តហោះ​នេះ​ចុះចត​ខុស​បច្ចេកទេស​។​

    ​បើទោះជា​ពុំទាន់​ឃើញ​មាន​ព័ត៌មាន​លម្អិត​ណាមួយ បាន​ចុះផ្សាយ​ពី​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ថា​ពិតជា​បាន​កើតឡើង​នៅក្នុង​ស្រុក​ខ្មែរ តែបើ​តាម​ស្តាប់​សំឡេង និង​ឯកសណ្ឋាន នោះ​គឺជា​ទិដ្ឋភាព​កងកម្លាំង​យោធា​កម្ពុជា កំពុង​ប្រើប្រាស់​អា​ប៊ុល អូស​យន្តហោះ​ដែល​កំពុង​ជាប់​ផុល បង្ក​ការភ្ញាក់ផ្អើល​ពេញ​វាលស្រែ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ