• ពិធីករ ជា វិបុល សម្រេចចិត្ត​ទៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ ស្រាប់តែ​អ្នកនាង គង់ សុជាតិ​…

    ភ្នំពេញ​៖ ពិធី​ការិនី​ដ៏​ឆ្នើម អ្នកនាង គង់ សុជាតិ និង​ស្វាមី​ក៏​ជា​ពិធីករ​ដូចគ្នា​លោក ជា វិបុល ត្រូវបាន​មហាជន​មើលឃើញថា ជា​គ្រួសារ​តារា​មួយគូ កាន់តែ​មាន​ភាព​ល្អូកល្អិន និង​ក្តី​សុខ​ក្នុង​រង្វង់​គ្រួសារ​គួរ​ឲ្យ​ច្រណែន ខណៈ​អ្នក​ទាំងពីរ​តែងតែ​បង្ហាញ​សកម្មភាព​ស្វី​តៗ​ជាច្រើន នៅលើ​បណ្តាញ​សង្គម​។​

    ​ជាការ​ពិតណាស់ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល ត្រូវបាន​គេ​ដឹងថា​បានធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ទៅលេង​នៅ​កោះ​សង្សារ និង​ទីកន្លែង​កម្សាន្ត​ជាច្រើន​ទៀត នៅក្នុង​ខេត្តកំពត ដែល​មើលទៅ​ពិតជា​ពោរពេញ​ទៅដោយ​ក្តីសប្បាយ​រីករាយ​ខ្លាំង​មែន​មែន​។​

    ​ដោយឡែក នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មហាជន​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ស្រាប់តែ​ឃើញ​លោក ជា វិបុល បែរជា​ទៅ​កោរសក់​បួស​ដែល​ត្រូវបាន​គេ​ដឹងថា ស្ថិតនៅ​វត្ត​និគ្រោធ​វ័ន ហៅ​វត្ត គល់​ទទឹង ដោយ​ស្ថិតក្នុង​ទឹកមុខ​មើលទៅ​ពិតជា​ជ្រះថ្លា​ខ្លាំងណាស់​។ តែ​ទោះយ៉ាងណា នេះ​គ្រាន់តែ​ជាការ​បួស​មួយ​រយៈពេល​ខ្លី ដើម្បី​តបស្នង​សងគុណ​ឪពុកម្តាយ​ប៉ុណ្ណោះ​។​

    ​ក្នុងនោះ តើ​តាម​អ្នកនាង គង់ សុជាតិ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ប​ង្ហា​ញ​ពី​ទិដ្ឋភាព​បំបួស​ស្វាមី​របស់ខ្លួន និង​ភ្ជាប់​សារ​បញ្ជាក់ថា​៖ «​សូម​ឲ្យ​សទ្ធា​បុណ្យ​នៃ​ការ​បួស​របស់លោក​បង បានជា​ផល​បុណ្យ​ឲ្យ​បានជា​កុសល​ដ៏​ថ្លាថ្លៃ និង​បានជា​ការលើកស្ទួយ​ព្រះពុទ្ធសាសនា​»​។ អ្នកនាង គង់​សុជាតិ ក៏បាន​ឆ្លើយតប​បញ្ជាក់​ទៅកាន់​ហ្វេ​នៗ​ដែល​បាន Comment ឆ្ងល់​ថា​តើ​លោក ជា វិបុល សាង​ផ្នួស​រហូត​ឬ​យ៉ាងណា​ថា​៖ «​តេជគុណ​ម្ចាស់ សាង​ភ្នួ​ស​សងគុណ​ឪពុកម្ដាយ​»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ