• កាល​ពី​ថ្ងៃសៅរ៍សប្ដាហ៍​មុន Angelina នាំកូនដើរផ្សារយ៉ាងរំភើយ ខណៈភាពតានតឹងរវាងនាង និង Brad កាន់តែកើនខ្លាំង

    កំពូល​តារា​ហូលីវូដ​វ័យ​ ៤៥ឆ្នាំ Angelina Jolie បាន​នាំ​កូនៗ​របស់​នាង​មាន​ Zahara (អាយុ​ ១៥ឆ្នាំ), Shiloh (អាយុ​ ១៤ឆ្នាំ) និង​ Vivienne (អាយុ​ ១២ឆ្នាំ) ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ កាល​ពី​ថ្ងៃសៅរ៍សប្ដាហ៍​មុន។

    អ្នក​ម្ដាយ​កូន​ ៦រូប​នេះ​ បាន​ដើរ​យ៉ាងត្រសង​ជាមួយ​នឹង​កូនៗ​របស់​នាង​ ដោយ​ស្លៀក​ពាក់​សាមញ្ញបំផុត​ នូវ​ឈុត​ពណ៌ខ្មៅ។ការ​បង្ហាញ​ខ្លួន​នៅ​ទីសារធាណៈ​នាពេល​នេះ​ បង្ក​ឲ្យ​មហាជន​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ព្រោះអំឡុងពេល​នេះ​អ្នកណាៗ​ក៏​ដឹង​ថា​ ទំនាក់ទំនង​រវាង​ Angelina និង​ Brad Pitt កាន់​តែ​មានភាពតានតឹង​ និងឈាន​ដល់​ការ​កាត់ក្ដី​សម្រេច​សិទ្ធិ​ចិញ្ចឹមកូនៗទៀត។

    តួ​យ៉ាង​កាលពី​ដើម​ឆ្នាំ​នេះ​ វិបសាយ​ Us Weekly ក៏​បាន​រាយការណ៍​ដែរ​ពី​ ស្ថានភាព​ទំនាក់ទំនង​អតីត​ប្ដី​ប្រពន្ធ​ ១គូ​នេះ។ ជា​លទ្ធផល​ គ្រួសារ​មួយ​នេះ​លែង​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ផ្សះផ្សារ​គ្នា​ហើយ។

    មួយ​វិញ​ទៀត​បើ​តាម​ប្រភព​ព័ត៌មាន​ ក៏​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​ដែរ​ថា អ្នក​ទាំង​ ២​នឹង​ត្រូវ​វប្រឈម​មុខ​គ្នា​ផ្ទាល់​ ដើម្បី​កាត់ក្ដី​នៅ​តុលាការ នៅ​ខែ​ក្រោយ​នេះ​ ជុំ​វិញ​សិទ្ធិ​មើលថែ​កូនៗរបស់​ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ