• អ្នកស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង សូមបង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង​ ដោយសារខ្យល់ព្យុះនូល “NOUL”

    ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង (Flash Flood) ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

    ស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃខ្យល់ព្យុះនូល “NOUL” ដែលជាហេតុធ្វើអោយភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់ជិត៥ម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ(កម្រិតប្រកាសអាសន្ន៦ម៉ែត្រ)។

    ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀត ត្រូវបានទឹកហូរឆ្លងកាត់ និងហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋខ្លះទៀតផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតស្រាល ទឹកនៅរាក់ និងមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។

    អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងដុតដៃដុតជើង យកគ្រឿងចក្រកាយបើកមុខទឹក ចុះជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ