• ហូសចិត្ត! ចោរសម័យកូវីដ មុនធ្វើសកម្មភាពប្លន់ក៏ត្រូវលាងដៃជាមួយទឹកអាកុលយ៉ាងត្រឹមត្រូវដែរ (មានវីដេអូ)

    ឥណ្ឌា៖ មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ ការពាក់ម៉ាស់និងលាងដៃជាមួយទឹកអាកុលគឺជារឿងចាំបាច់បំផុតដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្តនៅក្នុងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ ១៩។ ជាក់ស្តែងសូម្បីតែចោរប្លន់មួយក្រុមក៏ត្រូវបានគេប្រទះឃើញពាក់ម៉ាស់យ៉ាងខ្ជាប់ខ្ជួននិងលាងដៃជាមួយទឹកអាកុលយ៉ាងត្រឹមត្រូវទៀតផង មុននឹងពួកគេដកកាំភ្លើងមកប្លន់នៅក្នុងហាងមាសមួយកន្លែង។

     

    បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុង​ប្រទេសឥណ្ឌា ខណៈសកម្មភាពទាំងស្រុងរបស់ក្រុមចោរត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនិងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម។ ប្រភពខាងលើបានបន្តថា​ ក្រុមចោរបានប្លន់យកប្រាក់ចន្លោះពី ៣០ ០០០-៤០ ០០០ រូពី (៤០៨-៥៤៥ ដុល្លារអាមេរិក) និងគ្រឿងអលង្ការមួយចំនួនដែលមានតម្លៃសរុបប្រមាណជា ៥៤ ៧៦០ ដុល្លារអាមេរិក។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ