• ​ឃើញវៀតណាម ថតរូបនិងវីដេអូយ៉ាងសប្បាយ ​​ជីក​យក​រ៉ែ​ត្បូង នៅ​ខេត្តមណ្ឌលគិរី លោក​វីល្លាម លើកឡើងថា…

    ភ្នំពេញ​៖ លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​លើកឡើងថា ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សាយ​អំពី​រូបភាព​បុរស​វៀតណាម​ម្នាក់ ដែល​បង្ហោះ​ពី​សមិទ្ធផល​ត្បូងថ្ម​មានតម្លៃ ដែល​សារព័ត៌មាន​អះអាងថា រ៉ែ​នោះ​យក​ចេញពី​កម្ពុជា​។​

    ​លោក​បាន​បន្តថា ពិតណាស់​ត្បិត​នេះ ជា​រូប​ដែល​បង្ហោះ​ដោយ​ជនជាតិ​វៀតណាម​ម្នាក់ ហើយ​ពិបាក​វាយតម្លៃថា​ពិត ឬ​មិន​ពិតណាស់ តែ​យ៉ាងណាមិញ​វា​ក៏​ជា​តម្រុយ​ដែល​នាំ​ឲ្យ​យើង​គិតដល់​ប្រធានបទ​ពាក់ព័ន្ធ​និង​ធនធាន​រ៉ែ​នេះដែរ ព្រោះ​កន្លងមក​ពិតជា​មាន​ព័ត៌មាន​ល្ហៀ​ង​ថា មាន​ក្រុមហ៊ុន​បរទេស​មួយចំនួន​ពិតជា​បានធ្វើ​សកម្មភាព​រុករក​រ៉ែ​នៅ​កម្ពុជា​ពិតមែន រហូត​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ខ្លះ ប្រព្រឹត្ត​សកម្មភាព​ទាំង​ខុសច្បាប់​ទៀតផង គឺ​២​ក្រុមហ៊ុន​ដែល​រុករក​រ៉ែ​ស្ពាន់​នៅ​សៀមរាប​កន្លងមក ។​

    ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សង្កត់ធ្ងន់ថា “​និយាយ​មកដល់​នេះ ខ្ញុំ​មានចំណេះដឹង​តិច​ផ្នែក​ហ្នឹង​ណាស់ តែ​ដឹង​ច្រើនតែ​ម្យា​ង​គត់ គឺ រ៉ែ វា​នៅក្នុង​ដី​របស់​ខ្មែរ អាច​និយាយ​បែប​មិនសូវ​យល់បាន​ថា វា​ជា​របស់​យើងទាំងអស់គ្នា ? តែបើ​មើលទៅ​រូប​ខាងលើ​យើង​មានការ​ពិចារណា​ថា ចុះ​ដល់​តែ​វៀតណាម​ឬ​បរទេស​បាន​យកបាន ឬ​យើង​គ្មាន​សមត្ថភាព​យកបាន​តើ​មែន​ទេ ? ឬ​ធនធាន​និង​យើង​មិនអាច​ប្រើប្រាស់​បាន ឬ​ដល់​តែ​នាំចេញ​ទៅ​គេ​កែច្នៃ​រួច​ទើប​យើង​ទិញ​ត​ពី​គេ ?”​។

    “​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​ពាណិជ្ជករ​ខ្មែរ​សិក្សា​មើល​ចំពោះ​ការរុករក​រ៉ែ និង​ហ៊ាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ដើម្បី​រុករក និង​យក​សមិទ្ធផល​នោះមក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផង បរទេស​ផង ។ ហើយ​សង្ឃឹមថា អាជ្ញាប័ណ្ណ​រុករក​រ៉ែ ផ្ដល់​ឲ្យ​តាមតែ​លក្ខខណ្ឌ​ច្បាប់​ដោយ​មិន​ផ្ដោតលើ «​ស្រ​ម៉ូ​ម​» និង​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​កែច្នៃ​ធនធាន​រ៉ែ​នេះ​ដើម្បី​ជា​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បន្ថែម​ទៅទៀត​” លោក​បន្ថែម​យ៉ាង​ដូច្នេះ​។​

    ​លោក​បាន​បញ្ជាក់ថា ហើយ​អ្វីដែល​ល្អ​វិសេស​បំផុត ប្រសិនជា​រដ្ឋ​ជា​អ្នករុករក ហើយ​បើកឱកាស​ឲ្យ​ឯកជន​មក​វិនិយោគ​ជាមួយ​ទើប​កាន់តែ​ប្រសើរ​លើ​ការរុករក​រ៉ែ​នេះ ដើម្បី​ជា​សក្ខីកម្ម​នៃ ការយក​រ៉ែ​ក្រោម​ដី​ខ្មែរ​បម្រើ​ប្រយោជន៍​ខ្មែរ​យ៉ាងពិត​ប្រាកដ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ