• អាជ្ញាធរក្រុងដូន​កែវ ​សម្រេចបំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ចាប់​អ្នក​ដែល​យក​សំរាម​មក​បោះចោល តាម​ទីសាធារណៈ នៅពេល​យប់​

    តាកែវ​៖ ថែ្ល​ង​ក្នុង​សកម្មភាព​ដើរ​រើ​សំរាម និង​ផ្តល់​ធុង​ដាក់​សំរាម​ចំនួន ២០​ធុង ពី​ក្រុមហ៊ុន​ជីពម៉ុង និង​មន្ត្រី​សាលាក្រុង​ទាំងអស់ នៅ​បរិវេន​ទីប្រជុំជន និង​សួនច្បារ​ក្នុង​ក្រុង​ដូន​កែវ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ក្រុង​សម្រេច​ធ្វើការ​ដាក់​កាម​មេ​រ៉ា​សុវត្ថិភាព​នេះ គឺធ្វើឡើង​ដើម្បី​តាម​ចាប់​ចំពោះ​ជនខិលខូច ដែល​យក​សំរាម​មក​បោះចោល​នៅពេល​យប់ ព្រោះ​កន្លងមក​យើង​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​មិនបាន​បង់ថ្លៃ​សេវា​ដឹក​សំរាម បាន​យក​សំរាម​ទាំងនោះ​ប្រមូល​យកមក​ចោល​នៅតាម​ទីសាធារណៈ និង​នៅតាម​ធុងសំរាម​នានា ដែល​ដាក់​នៅតាម​សួនច្បារ​មាត់បឹង​តាកែវ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ធ្វើ​ឲ្យ​បរិស្ថាន​កខ្វក់ បង្ករ​ជា​ក្លិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែរ​មក​ហាត់ប្រាណ និង​លំហែ​កម្សាន្ត នៅតាម​សួរ​ច្បារ ។​

    ​សូមបញ្ជាក់​ផងដែរ​ថា តាមរយៈ​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព គឺ​យើង​បាន​ចាប់​រូបភាព និង​កំណត់​មុខសញ្ញា​ដែល​យក​សំរាម​មកចាក់​ចោល​នោះបាន ហើយ​អាជ្ញាធរ​ក្រុង​ដូន​កែវ បានធ្វើ​ការចាប់​និង​ហៅ​មក​ធ្វើ​កិច្ចសន្យា រួច​ផាកពិន័យ​ជាច្រើន​នាក់ មកហើយ​ទៅលើ​អ្នក​ដែល​តែងតែ​យក​សំរាម​មក​បោះចោល នៅតាម​ទីសាធារណៈ​ក្នុង​ក្រុង​បែបនេះ ហើយ​បន្ទប់​ពី​ធ្វើការ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ច្បាស់លាស់ ជាមួយនឹង​ពួកគាត់ គឺ​សំរាម​ដែល​ធ្លាប់មាន​ច្រើន​នៅ​ទីនោះ មានការ​ថយចុះ​គួរ​ឲ្យ​កត់​ស​ម្គ​ល់ ។​

    ​ជាមួយគ្នានេះដែរ​លោក កង អាណាន់ អា​ភិ​បាល​ក្រុង​ដូន​កែវ នៅតែ​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​សម្អាត​បរិស្ថាន​ទាំងអស់គ្នា ហើយ​ត្រូវ​រួមគ្នា ដោយ​ចាប់ពី​ខ្លួន​យើង​ម្នាក់ៗ​ជា​គំរូ​ដល់​អ្នកដទៃ ត្រូវ​ចេះ​វេច​ខ្ចប់​សំរាម​ឲ្យ​បានល្អ រួច​ចោល​សំរាម​ទាំងនោះ​ដាក់​ក្នុង​ធុងសំរាម មិនត្រូវ​ចោល​សំរាម​ពាសវាល​ពាសកាល នៅតាម​ទីសាធារណៈ​ឡើយ ព្រោះ​សំរាម​ជា​ប្រភព​ដ៏​កខ្វក់ ហើយក៏​ជាស​ត្រូវ និង​សុខភាព​របស់​មនុស្សលោក​ផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ