• ប៉ុប​ពី ទម្លាយ​ខ្ទេច​កែ​ប្រាណ​ទាំងស្រុង​ទៅជា​មនុស្ស​ស្រី រីឯ​ការចំណាយ​វិញក៏​មិនធម្មតា

    ភ្នំពេញ​៖ តារា​សម្តែង​ភេទ​ទី​បី កញ្ញា ប៉ុប​ពី នៅពេលនេះ នាង​បាន​ក្លាយជា​ទៅជា​មនុស្ស​ស្រី​ទាំងអស់​ស្រុង​ហើយ បន្ទាប់ពី​ចំណាយ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ ដើម្បី​ការកែ​ភេទ​ទាំង​ល្វែងលើ និង​ល្វែង​ក្រោម​។​

    ​កញ្ញា​បាន​និយាយថា ក្រៅពី​ការងា​សិល្បៈ នាង​ក៏​ជា​មេជាង​សំអាងការ​ផងដែរ ហើយ​ឥឡូវនេះ ក៏​ចាប់យក​មុខរបរ​មួយទៀត គឺ​បុកល្ហុង​លក់​តាម​អន​ឡាញ​។​

    ​ដោយឡែក សម្រាប់​ជីវិត​គូ​របស់​នាង​វិញ ឃើញថា​សព្វថ្ងៃនេះ នាង​នៅ​ទំនេរ​ស្អាត បន្ទាប់ពី​ជីវិត​គូស្នេហ៍​ពីមុន​របស់​នាង​បាន​ឈានដល់​ការបែកបាក់ ដោយសារតែ​រឿង​ប្រច័ណ្ឌ​។​

    ​យ៉ាងណាមិញ និយាយ​ស៊ីជម្រៅ​ដល់​រឿង​កែ​ភេទ​វិញ កញ្ញា ប៉ុប​ពី បាន​ទម្លាយ​ចេញ​ឲ្យ​ដឹងថា នាង​បាន​កែ​ភេទ​ទាំង​លើ​ទាំង​ក្រោម​នេះ គឺមាន​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។ ហើយ​បើ​និយាយ​ពី​បញ្ហា​សុខភាព​វិញ គឺ​ហាក់​មាន​ភាពប្រក្រតី មិនមាន​ជា​បញ្ហា​អ្វី​នោះទេ ពោលគឺ​រលើបរលោង​ស្អាត​ទៅណា​មក​ណា មាន​ភាពជឿជាក់​ចង់​ស្លៀកខោ​រឹប​ក៏បាន ប៊ី​គី​នី​ក៏បាន មិន​ដូច​ពី​មុនពេល​ស្លៀកខោ​ទៅ មាន​អ្វី​ទើស​ដូចជា​គ្រាប់ឃ្លី ឬ ប៉ិកួៈ​មួយ​ចង្កោម​យកតាម​នោះទេ​។​

    ​ចំពោះ​ការចំណាយ​ទៅលើ​ការកែ​ភេទ​ទាំងស្រុង​នេះ​ផងដែរ កញ្ញា ប៉ុប​ពី បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​កែ​ដើមទ្រូង​បើ​គិត​មកទល់​ឥឡូវនេះ​គឺ​ចាប់ពី ៣ ពាន់​ដុល្លារ​ឡើងទៅ ។ រីឯ​ល្វែង​ក្រោម​វិញ គឺ​ចាប់ពី ៧ ពាន់​ដុល្លារ​ឡើងទៅ​។​

    ​ប៉ុន្តែ កញ្ញា​ថា «​បើទោះជា​បាន​កែ​ភេទ​ដូច​ស្រី​ក៏ពិតមែន តែ​សម្រាប់​ការ​មានកូន​គឺ​មិនអាច​នោះទេ ព្រោះ​ដើមកំណើត​យើង​ជាម​នុស្ស​ប្រុស ហើយ​មួយទៀត យើង​ក៏​មិនមាន​ឈាមរដូវ​ដូចជា​នារី​ទេ​»​។ តែ​ទោះយ៉ាងណា បើ​និយាយ​ពី​សេចក្តីសុខ​ផ្លូវភេទ​វិញ គឺមាន​ដូចគ្នា​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ