• ថៃ៖ រកឃើញ​ឱសថ​បុរាណ​ក្លែងក្លាយ​ពេញ​រោងចក្រ ពិសេស​គឺ​ស្រោមដៃ​ពេទ្យ​សុទ្ធតែ​ប្រើ​រួច កំពុង​វេច​ខ្ចប់​លក់​ឡើងវិញ​

    កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​នៅក្នុង​ប្រទេស​ថៃ បាន​រកឃើញ​រោងចក្រ​ផលិត​ឱសថ​ខុសច្បាប់ និង​រោងចក្រ​កំពុង​វេច​ខ្ចប់​ស្រោមដៃ​ពេទ្យ​ដែល​បាន​ប្រើប្រាស់​រួច ដើម្បី​លើកឡើង​វិញ​។​

    ​លោក​អនុសេនីយ៍ទោ Permpun Chidchop អគ្គ​ស្នងការរង និង​ជា​មន្ត្រីរដ្ឋបាល​ចំណីអាហារ និង​ឱសថ បាន​រាយការណ៍​ថា បាន​រកឃើញ​រោងចក្រ​ផលិត​ឱសថ​ខុសច្បាប់​មួយ​ដែលមាន​យីហោ​ឈ្មោះ Jindamanee ។ មន្ត្រី​ជំនាញ​បាន​ចុះ​ឆែកឆេរ​រោងចក្រ​នៅ​ខេត្ត Maha Sarakham ខេត្ត Kamphaeng Phet ខេត្ត Khon Kaen ខេត្ត Phitsanulok និង​ខេត្ត Lopburi ។​

    ​ក្រុមមន្ត្រី​បាន​រឹបអូស​ថ្នាំ Jindamanee ចំនួន ៤០០.០០០ កញ្ចប់ ដែលមាន​តម្លៃ​ជាង ១០ ម៉ឺន​បាត​។ ជនសង្ស័យ​នឹងត្រូវ​បាន​ចោទប្រកាន់​ពីបទ​ផលិត​និង​លក់​ឱសថ​បុរាណ​ក្លែងក្លាយ​។ ការផ្តន្ទាទោស​គឺជា​ការ​ដាក់ពន្ធនាគារ​មិន​លើសពី ៣ ឆ្នាំ​ពិន័យ​ជា​ប្រាក់​មិន​លើសពី ៣០ ម៉ឺន​បាត​ឬ​ទាំងពីរ​។

    ​ជនសង្ស័យ​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ផលិត និង​លក់​ឱសថ​បុរាណ​ក្លែងក្លាយ​។ ការផ្តន្ទាទោស​គឺអាច​ប្រ​ឈាម​ជាប់ពន្ធនាគារ​មិន​លើសពី ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មិន​លើសពី ៣០ ម៉ឺន​បាត ឬ​ទាំងពីរ​។​

    ​ដោយឡែក​ចំពោះ​រោងចក្រ​ឈ្មោះ Pantyod Health Planet នៅក្នុង​ស្រុក Nong Khaem ទីក្រុង​បាងកក វិញ ក្រុមមន្ត្រី​ក៏បាន​រឹបអូស​ស្រោមដៃ​កំពុង​វេច​ខ្ចប់​ដែល​ប្រើប្រាស់​រួច​ចំនួន ៩០០.០០០ ស្រោម ដែលមាន​តម្លៃ ១០ លាន​បាត​។ ជាមួយ​ការផ្តន្ទាទោស គឺអាច​ជាប់ពន្ធនាគារ​មិន​លើសពី​១​ឆ្នាំ និង​ពិន័យ​មិន​លើសពី ៣០ ម៉ឺន​បាត​ឬ​ទាំងពីរ​។​

    ​សូមបញ្ជាក់ថា ស្រោមដៃ​ពេទ្យ​ទាំងនោះ ត្រូវ​ប្រមូល និង​បញ្ជូនមក​ធ្វើតេស្ត​ស្តង់ដារ រកឃើញថា​សុទ្ធសឹង​ជា​ស្រោមដៃ​មិនមាន​ស្តង់ដារ​ដែល​កំណត់ដោយ​រដ្ឋាភិបាល​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ