• TikTok គ្រោងវិនិយោគប្រាក់ រាប់ពាន់លានដុល្លារនៅសិង្ហបុរី បន្ទាប់ពីជាប់បំរាមនៅអាមេរិក!

    (ប៉េកាំង)៖ ក្រុមហ៊ុនចិន ByteDance Ltd. ដែលជាម្ចាស់ នៃបណ្តាញសង្គមយក្សដ៏ល្បីល្បាញ TikTok កំពុងតែរៀបចំគម្រោង នៅក្នុងការវិនិយោគជាទឹកប្រាប់រាប់ពាន់លានដុល្លារ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីធ្វើឲ្យសិង្ហបុរីក្លាយជា ទឹកដីស្នូលមួយឲ្យក្រុមហ៊ុននេះ ពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតនៅទ្វីបអាស៊ី និងពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Bloomberg នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

    ក្រុមហ៊ុនចិន ByteDance ត្រូវបានគេមើលឃើញថា កំពុងរកមើលទីក្រុង និងប្រទេសមួយចំនួនដែលសក្តិសម ឲ្យខ្លួនធ្វើការបោះទុនវិនិយោគ និងបង្កើតធនាគារឌីជីថល ដែលមានកញ្ចប់ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ០៣ឆ្នាំទៅមុខទៀត ហើយវាក៏នឹងក្លាយជាឱកាសឲ្យតំបន់គោលដៅទាំងនោះ បង្កើតការងារបានរាប់លានកន្លែងផងដែរ។ នេះបើតាមប្រភពដ៏គួរឲ្យទុកចិត្ត បានបញ្ជាប់ប្រាប់សារព័ត៌មាន Bloomberg ដោយសុំមិនបញ្ចេញអត្តសញ្ញាណ។

    គួរបញ្ជាក់ថា ការសម្ងំបង្កើតផែនការពង្រីកអាជីវកម្មថ្មីៗ នៅតាមបណ្តាប្រទេសនានា ដោយក្រុមហ៊ុនចិន ByteDance កើតមានឡើងនៅចំពោះមុខបំរាម និងការបង្ខិតបង្ខំឲ្យក្រុមហ៊ុនមួយនេះ លក់កម្មវិធី TikTok ទាំងស្រុងទៅឲ្យក្រុមហ៊ុនអាមេរិក។ ស្ថិតនៅក្រោមសម្ពាធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រុមហ៊ុនមេរបស់ TikTok ទំនងជាមិនអាចលក់ TikTok ទាំងស្រុងបានឡើយ ប៉ុន្តែកិច្ចចរចាកំពុងប្រព្រឹត្តទៅនៅឡើយ រវាងក្រុមហ៊ុននេះ និងរដ្ឋបាលដឹកនាំរបស់លោក ត្រាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ