• ដូណាល់ ត្រាំ៖ មិនមានការពន្យារពេលសម្រាប់ TikTok នោះទេ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​​ ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពេលវេលាកំណត់សម្រាប់ក្រុមហ៊ុនចិន ByteDance ក្នុងការលក់កម្មវិធីវីដេអូខ្លីៗដែលពេញនិយម TikTok ទៅឲ្យក្រុមហ៊ុនអាមេរិក នឹងមិនត្រូវបានពន្យារពេលឡើយ។ នៅបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

    តាមអ្វីដែលលោកត្រាំកំណត់នោះ គឺការទុកពេល ៩០ថ្ងៃឲ្យក្រុមហ៊ុន ByteDance លក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកឲ្យទៅក្រុមហ៊ុនអាមេរិក ដោយសារតែលោកត្រាំបានបារម្ភថា កម្មវិធីមួយនៃអាចនឹងមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដែលបង្កជាហានិភ័យដល់សន្តិសុខជាតិ ហើយកាលពេលវេលាកំណត់គឺនៅពាក់កណ្ដាលខែកញ្ញាម្ល៉េះ។

    គួរបញ្ជាក់ផងដែរថា ក្រោយពីលោកត្រាំ ប្រកាសគ្រោងបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក និងទុកពេលឱ្យ ៩០ថ្ងៃមក មានក្រុមហ៊ុនអាមេរិកធំៗជាច្រើនចាប់អារម្មណ៍ទិញ ហើយរដ្ឋាភិបាលចិនក៏បានប្រកាសផងដែរថា រាល់ការទិញលក់ TikTok អាចត្រូវមានការយល់ព្រមពីចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Ba[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ