• យល់ដឹង៖ ក្រូចពោធិ៍សាត់ មានប្រភពចេញមកពីខេត្តណា?

    ដំណាំ​ក្រូច​ពោធិ៍សាត់ ជា​ប្រភេទ​ដំណាំ​ប្រជាកសិករ​និយម​ដាំ ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស តែ​ក្រូច​ពោធិ៍សាត់​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង គឺ​ក្រូចពោធិ៍សាត់ ​ដែល​​នៅ​ខេត្ត​បាត់ដំបង។ រដូវ​ប្រមូល​ផល​ពី​មួយ​រដូវទៅ​មួយ​រដូវ ក្រូច​ពោធិ៍សាត់ កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។

    លោក សំឃីម ដែលជាមន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានប្រាប់ Sabay តាមរយៈទូរសព្ទថា តាមពិតទៅ កាលដើមឡើយ ក្រូចពោធិ៍សាត់មុនដំបូង គឺចេញពីខេត្តពោធិ៍សាត់ទេ មិនមែនខេត្តបាត់ដំបងឡើយ ដោយអ្នកខេត្តពោធិ៍សាត់ និយមដាំក្រូចនេះជាច្រើន ហើយបានធ្វើឲ្យក្រូចនៅក្នុងខេត្តចាល់ មិនសូវមានទីផ្សារ។ ក្រោយមកក៏មានឈ្មួញកណ្តាល ទៅម៉ៅដល់ចម្ការតែម្តង ព្រោះខេត្តនេះ មិនសូវមានអ្នកទិញ ដើម្បីយកទៅលក់នៅខេត្តផ្សេងៗ​ ជាពិសេសខេត្តបាត់ដំបង។ ក្រោយមក អ្នកខេត្តពោធិ៍សាត់ ក៏អត់និយមដាំតទៅទៀត ព្រោះមិនសូវមានអ្នកទិញ។ ចំណែកអ្នកខេត្តបាត់ដំបង ដោយសារក្រូចនេះ មានតម្រូវច្រើន ហើយមានអ្នកចូលចិត្តញាំ ក៏នាំគ្នាដាំក្រូចពោធិ៍សាត់នេះយ៉ាងច្រើន រហូតមក ។

    លោក សំឃីម មន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានបន្តទៀតថា នៅក្នុងខេត្តពោធិ៍សាត់នេះ ក្រូចដែលប្រជាកសិករនិយមដាំជាងគេ៩០% គឺនៅស្រុក ភ្នំក្រវាញ ហើយក្រូចដែលមានរសជាតិឆ្ងាញ់ជាងគេ ក្នុងប្រទេសកម្ពុជា ក៏ជាក្រូចនៅស្រុកនេះដែរ ។ អ្នកនៅទឹកដីនេះ ធ្វើចំការធំៗ ជាច្រើនហិចតា ដើម្បីដាំដំណាំហូបផ្លែ ដូចជា ក្រូចពោធិ៍សាត់ ធុរ៉េន សាវម៉ាវ នឹងផ្លែឈើហូបផ្លែជាច្រើនមុខទៀត រហូតដល់អ្នកខេត្តនេះ ឲ្យរហ័សនាមថា «សមុទ្រក្រូច» ។

    មន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថា ប្រសិនបើបងប្អូន មានបំណងមកខេត្តពោធិ៍សាត់ កុំភ្លេចចូលលេងចម្ការក្រូចពោធិ៍សាត់ផង ព្រោះនៅក្នុងចម្ការនេះ ប្រសិនបើបងប្អូនចង់ញាំមួយឆ្អែត ម្ចាស់ចម្ការយកតែម្នាក់ប្រហែលចន្លោះ ៤ ០០០រ ទៅ ៨ ០០០រ តែប៉ុណ្នោះ ហើយបានដើរលេងក្នុងចម្ការទៀត ។ ហើយក្នុងខេត្តក៏ត្រៀម Resort និងកន្លែងលេងជាច្រើនទៀត សម្រាប់ទទួលភ្ញៀវទេសចរណ៏ មិនឲ្យខ្វះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ