• បង្ក្រាបបាន​ថ្នាំញៀន​ចំនួន​កន្លះ​គីឡូក្រាម និង​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ ឯ​ប្តី​រត់គេច​បាត់ មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់ផ្ទះ នៅ​ស្រុក​ទ្រាំង​

    តាកែវ​៖ កងកម្លាំង​អាវុធហត្ថ​ខេត្តតាកែវ បានធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​ចែកចាយ​សារធាតុ​ញៀន​មួយកន្លែង នៅ​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ ដកហូត​បាន​សារធាតុ​ញៀន​ចំនួន ៥០១​ក្រាម ស្មើនឹង​កន្លះ​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់ ។​

    ​សូមបញ្ជាក់​ផងដែរ​ថា ការ​ឆ្មក់​បង្ក្រាបបាន​ទីតាំង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នៅក្នុង​ស្រុក​ទ្រាំង​នេះ គឺមាន​ការដឹកនាំ​បញ្ជារ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត និង​រួមសហការ​ដោយ​ការសម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​ខេត្តតាកែវ ទើប​ឈានទៅដល់​ការបង្ក្រាប​ទីតាំង​ចែកចាយ​នៅ​សារធាតុ​ញៀន​ដុះ​ស្លែ​នេះ​បាន​ជោគជ័យ ។​

    ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ការបង្ក្រាប​ទីតាំង​ចែកចាយ​សារធាតុ​ញៀន​ដុះ​ស្លែ​ខាងលើនេះ​បាន គឺ​ដោយ​ទទួលដំណឹង​ពី​ភ្នាក់ងារ​សម្ងាត់ រួច​លោក​ដឹកនាំ​កម្លាំង​ចុះ​ឡោមព័ទ្ធ​ទីតាំង និង​មានការ​សហការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញារង កងកម្លាំង​យើង​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ាល់ ថាវ អាយុ ២៣​ឆ្មាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា ចំនួន ១៤​កញ្ចប់ មាន​ទម្ងន់ ៥០១​ក្រាម ស្មើនឹង​កន្លះ​គីឡូក្រាម ជញ្ជីង​ថ្លឹង ២ ទូរស័ព្ទដៃ ១​គ្រឿង ។​

    ​បើតាម​ចម្លើយសារភាព​របស់​ស្ត្រី​ដែលជា​ជនសង្ស័យ​ខាងលើ បាន​ឲ្យ​ដឹងថា ថ្នាំញៀន​ទាំងនេះ មិនមែនជា​របស់​នាង​នោះទេ គឺជា​របស់​ប្តី​របស់​នាង​ដែលមាន​ឈ្មោះ មេ​ង សេង​ហ៊ុយ ដែល​បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​បាន​ចូល​មកដល់​ក្នុងផ្ទះ ។​
    ​ចំពោះ​ករណី​នេះដែរ លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ ចំណែកឯ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ មេ​ង សេង​ហ៊ុយ កម្លាំង​ជំនាញ​យើង​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​សាវតារ ដើម្បី​សុំ​គោលការណ៍​ពី​តុលា​ការចេញ​ដីកា ធ្វើការ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ