• មិនធម្មតា​​! អ៊ា​ន សៀវ​ម៉ី ចំណាយលុយ​ធ្វើ​ខួប​ក្នុង​ថ្ងៃ​បុក​ភូមិគ្រឹះ​ថ្មី ខ្ទង់សែន​ដុល្លារ!

    ភ្នំពេញ ៖ កាលពី​ព្រឹក​ម្សិលមិញ ដែល​ត្រូវ​នឹង​ថ្ងៃទី​៩ ខែកញ្ញា ២០២០ អ្នកលក់​ឡេ​សាច់​សខ្ចី​សម្រស់​ស្អាត​ប្រៀប​ដូច​ទេពធីតា និង​ជា​បុគ្គល​ចិត្តធម៌​មួយរូប​ដែល​តែងតែ​ធ្វើបុណ្យ​ជួយ​ដល់​សង្គម លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង នៅពេល​បានឃើញ​អ្នកស្រី​បង្ហាញ​ពី​ពិធី​បុក​ភូមិគ្រឹះ​ថ្មី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​។​

    ​យ៉ាងណាមិញ អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​ក្នុង​ថ្ងៃ​ដដែល​នេះ​ផងដែរ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ក្រោយពី​បាន​ប្រារព្ធ​ពិធី​បុកគ្រឹះ​សង់ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​នៅពេល​ព្រឹក​រួចហើយ ស្រាប់តែ​ល្ងាច​ឡើង អ្នកស្រី​ក៏បាន​ធ្វើ​ខួបកំណើត​ឲ្យ​ខ្លួនឯង​យ៉ាង​ធំ​មួយទៀត ដែលមាន​ភ្ញៀវកិត្តិយស​ទាំង​អ្នកតូច​អ្នកធំ​ចូលរួម​យ៉ាងច្រើន​កុះករ​តែម្តង ដែល​ក្នុងនោះ​ក៏មាន​វត្តមាន​អ្នកលក់​ឡេ​សា​ច់ស​ដូច​សំឡី Love Riya មក​ចូលរួម​ផងដែរ​។​

    ​ក្នុង​ថ្ងៃ​ខួបកំណើត​ខ្លួនឯង​នេះ​ផងដែរ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ក៏បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃ​០៩​ខែ​០៩ ជា​ថ្ងៃ​ខួបកំណើត​នាង​ខ្ញុំ នាង​ខ្ញុំ​សូម​អរគុណ​ដល់​លោកអ្នក​មានគុណ​ទាំងពីរ ដែល​លោក​បានផ្តល់​កំណើត​ដល់​រូបនាង​ខ្ញុំ​! កូន​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូមជួយ​តាម​ថែរក្សា​លោក​ទាំងពីរ សូមអោយ​មាន​សុខ​ភាពល្អ សំណាងល្អ អាយុ​យ៉ឺ​ន​យូរ នៅ​ជា​ម្លប់​ដល់​កូនៗ​ចៅៗ​គ្រប់​ក្រុមគ្រួសារ និង​សូម​ជូនពរជ័យ​លាភ​សំណាង មាន​ដល់​បងប្អូន​ជនរួមជាតិ​គ្រប់ៗ​គ្នា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​»​។​

    ​ដោយឡែក​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​កំដរ​ដល់​ភ្ញៀវកិត្តិយស គេ​ក៏​បានឃើញ​វត្តមាន​ចូលរួម​ពី​តារាចម្រៀង ខេ​ម ផងដែរ ហើយ​អ្វី​កាន់តែ​ពិសេស​ប្លែក​ទៀត​នោះ ក៏មាន​ក្រុម​រាំ​បែប​ការ៉េ (Square Dance) ចូលរួម​សម្តែង ដែល​ធ្វើ​ឲ្យ​កម្ម​ពិធី​កាន់​តែមាន​ភាព​អា​ធឹ​កអាធ​ម​ខ្លាំង​ឡើង​តែម្តង​។​

    ​យ៉ាងណាមិញ ងាក​មក​ចាប់អារម្មណ៍​ពី​ការចំណាយ​សម្រាប់​ពិធី​ទាំងពីរ​ធំៗ​នេះ​ផងដែរ បើតាម​ប្រភព​ជាច្រើន​បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកស្រី អ៊ា​ន សៀវ​ម៉ី អាច​ចំណាយ​ចូល​ខ្ទង់សែន​ដុល្លារ​។​

    ​ពិតមែន​ហើយ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ត្រូវបាន​ចាត់ទុកជា​បុគ្គល​ទទួលបាន​ភាពជោគជ័យ ជាមួយ​មុខ​ជំនួញ​ធំៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​អ្នកស្រី​អាចមាន​លទ្ធភាព​ធ្វើបុណ្យ​ដាក់​ទាន​ទៅដល់​ជនទីទ័លក្រ និង​ជួយ​ដល់​សង្គម​យ៉ាងច្រើន​រាប់មិនអស់​។ ជាការ​ពិតណាស់ អ្នកស្រី​ក៏បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​រាប់ម៉ឺន​ដុល្លារ ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​យើង ជាពិសេស​នៅក្នុង​អំឡុង​វិបត្តិ​កូ​វីដ​១៩ អ្នកស្រី​បាន​ចំណាយ​អស់​មិន​ស្ទើរ​នោះទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ