• UEFA សម្រេចប្តូរទីតាំងចាប់ឆ្នោត Champions និង Europa League មកទឹកដីស្វីស ដោយសារ COVID-19

    (នីយ៉ុង)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ទបាល់ទាត់អឺរ៉ុប UEFA បានសម្រេចផ្លាស់ប្តូរទីតាំងចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់ Champions និង Europa League រដូវកាលថ្មីពីទីក្រុងអាតែន ប្រទេសក្រិក មកធ្វើនៅទីក្រុង Nyon ប្រទេសស្វីសវិញ ដោយសារវិបត្តិជំងឺ Covid-19។

    ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានលើកឡើងថា ការចាប់ឆ្នោតនៃការប្រកួតពានរង្វាន់ Champions League និងពានលំដាប់ទី២ Europa League នឹងធ្វើឡើងដោយគ្មានបុគ្គលិកតំណាងក្លិប ក៏ដូចជាភ្ញៀវចូលរួមនោះទេនៅទីស្នាក់ការកណ្តាលនាទីក្រុង Nyon ខណៈការចាប់ឆ្នោត Europa League ក៏ធ្វើឡើងនៅថ្ងៃបន្ទាប់ ដែលកាលបរិច្ឆេទចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

    ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលទាំង ៣២ក្រុមនៅ Champions League 2020-2021 នឹងចាប់ផ្តើមយឺតជាងរដូវកាលមុននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលបញ្ហានេះបានបង្កឡើងដោយវិបត្តិ Covid-19 ដែលធ្វើឲ្យការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលមុនទើបតែបញ្ចប់នៅខែសីហាកន្លងទៅថ្មីៗនេះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ