• យល់ដឹង៖ អាមេរិក​ ភ្ជាប់​ចំណង​ការ​ទូត​ដំបូង​ជាមួយ​កម្ពុជា​ក្នុង​សម័យ​ប្រធានាធិបតី​ណា​?

    សហរដ្ឋអាមេរិក​បាន​ភ្ជាប់​ចំណង​ការ​ទូត​ដោយ​ផ្ទាល់​ជាមួយ​កម្ពុជា​នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ១៩៥០ ពោល​គឺ​មុន​ពេល​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង​ទៀត​ផង។ អំឡុង​ពេល​នោះ​ដែរ សហរដ្ឋអាមេរិក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋការ​លោក​ប្រធានាធិបតី Harry S. Truman។

    ការ​ទទួល​ស្គាល់​នេះ​បាន​កើតឡើង​បន្ទាប់​ពី​បារាំង​បាន​ផ្ដល់​ស្វ័យភាព​ដល់​កម្ពុជា ជា​រដ្ឋ​សហព័ន្ធ​មួយ​ ក្រោម​សហភាព​ឥណ្ឌូចិន​បារាំង​។ លោក​ Truman ភ្លាមៗ​នោះ​ក៏​បាន​យល់​ព្រម​លើ​ជំនួយ​យោធា និង​សេដ្ឋកិច្ច​ចំនួន ២០លាន​ដុល្លារ​មក​កាន់​កម្ពុជា។

    មាន​ការ​លើកឡើង​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អំឡុង​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ គោលនយោបាយ​ការ​បរទេស​សហរដ្ឋអាមេរិក​ផ្ដោត​លើ​ការ​ទប់ស្កាត់​លទ្ធិ​កុម្មុយនិស្ត​រាលដាល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ហេតុ​ដូច្នេះ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ ជា​រឿង​សំខាន់​មួយ​សម្រាប់​សហរដ្ឋអាមេរិក។

    នៅ​ពេល​នោះ​ដែរ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដែល​ពេល​នោះ​នៅ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ធ្លាប់​បាន​ប្រទាន​ដំរី​ស​មួយ​ទៅ​កាន់​លោក Truman ជា​ការ​អរគុណ​នូវ​ការ​ទទួល​ស្គាល់​អធិបតេយ្យភាព​កម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ