• វិស្វករម្នាក់ នៅ Facebook បានដាក់ពាក្យលាឈប់ ព្រោះមិនអាចបន្តក្បត់​មនសិការ​ដើម្បីលុយ

    វិស្វករ​ផ្នែក Software នៅ​ Facebook ឈ្មោះ​ថា​ Ashok Chandwaney បាន​​លា​ឈប់​ពី​ Facebook កាល​ពី​ថ្ងៃ​អង្គារ ជា​មួយ​លិខិត​ដែល​បាន​សរសេរ​វាយ​ប្រហារ​ Facebook ថា​​រក​ប្រាក់​ចំណេញ​ពី​ការ​ប្រកាន់​ពូជសាសន៍។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Washington Post។

    ក្នុង​លិខិត​បើក​ចំហរ​មួយ​ដែល​បង្ហោះ​នៅ​លើ​ក្ដារ​ព័ត៌មាន​ផ្ទៃ​ក្នុង​របស់ Facebook ដែល​ទទួល​បាន​ដោយ​ Washington Post ​វិស្វករ​រូប​នេះ​បាន​និយាយ​ពី​ហេតុផល​នៃ​ការ​លា​ឈប់​ថា “ព្រោះ​ខ្ញុំ​មិន​អាច​បន្ត​​ធ្វើ​ការ​ឲ្យ​អង្គភាព​ដែល​រក​ប្រាក់​ចំណេញ​ចេញ​ពី​ការ​ប្រកាន់​ពូជសាសន៍​នៅ​អាមេរិក និង​លើ​សកល​លោក​ទាំង​មូល​”។

    Ashok ដែល​​បាន​បម្រើ​ការងារ​នៅ Facebook អស់​ពេល​ជាង ៥​ឆ្នាំ​បាន​​បន្ថែម​ថា ​តម្លៃ​ស្នូល​សំខាន់​ទាំង​ប្រាំ​របស់ Facebook ​មាន​ខ្លះ​គឺ​បាន​​បាត់បង់​វត្តមាន ​​ដែល​តម្លៃ​ទាំង​ប្រាំ​មាន​ Be Bold, Focous on Impact, Move Fast, Be Open និង Build Social Value។ Ashok បាន​លើក​ឡើង​អំពី​ដំណោះ​ស្រាយ​មិន​អាច​ទទួល​យក​បាន​របស់ Facebook ចំពោះ​អំពើហិង្សា​កាល​ពី​ថ្មីៗ​នេះ​នៅ​ទីក្រុង Kenosha រដ្ឋ Wisconsin, អំពើ​ប្រល័យ​ពូជសាសន៍​នៅ​មីយ៉ាន់ម៉ា និង​ការ​សម្រេច​ចិត្ត​ទុក​ឲ្យ​ការ​បង្ហោះ​របស់​លោក ដូណាល់ ត្រាំ (​អំពី​ការ​​ព្រមាន​បាញ់​បោះ​លើ​​អ្នក​ធ្វើ​បាតុកម្ម) បន្ត​មាន​នៅ​លើ Facebook ជា​ដើម។

    ​​​​ការ​ដើរ​ចេញ​របស់ Ashok គឺ​ក្រោយ​ពី​ការ​លា​លែង​ជា​សាធារណៈ​របស់​បុគ្គលិក​ចំនួន​ពីរ​រូប​កាល​ពី​ខែ​មិថុនា ដែល​ជាប់​ទាក់ទង​នឹង​ការ​បង្ហោះ​របស់​លោក​ ដូណាល់ ត្រាំ​​ដែរ៕ ​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ