• អ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France ឆ្លងជំងឺ COVID-19

    (បារាំង)៖ អ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង លោក Christian Prudhomme ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុស COVID-19 ប៉ុន្តែគ្រប់អ្នកជិះកង់ទាំងអស់មានភាពអវិជ្ជមាន, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

    លោក Prudhomme ឥឡូវនេះត្រូវចាកចេញពីកម្មវិធីប្រកួត រយៈពេលមួយសប្តាហ៍ ដើម្បីរស់នៅដាច់ដោយឡែកពីគេ។

    លោក Prudhomme បានលើកឡើងថា លោកត្រូវបានគេធ្វើតេស្តរកឃើញអវិជ្ជមាន ចំនួន៣ដងមុនពេលការប្រណាំងកង់នៅឆ្នាំនេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៦, ទី២០ និងទី២៧ ខែសីហា។

    លោក Prudhomme មានតួនាទីជាប្រធានអ្នករៀបចំកម្មវិធី មានន័យថា លោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍សង្គម ដែលមានចំនួនមនុស្សចូលរួមច្រើន នៅអំឡុងពេលនៃការប្រកួត។ កាលពីថ្ងៃសៅរ៍ លោកបានអមដំណើរនាយករដ្ឋមន្ត្រីបារាំង លោក Jean Castex នៅពេលដែលលោកនាយករដ្ឋមន្ត្រី អញ្ជើញមកទស្សនាការប្រណាំងកង់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ