• ការផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិនឃើញ នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី ៣០ កញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​

    ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សូម​ធ្វើការ​បញ្ជាក់ និង​ក្រើន​រំ​ឮ​ក​ជាថ្មី​ម្តងទៀត ពី​សេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិនឃើញ ” ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​យានយន្ត ទិញ​លក់​តៗ​គ្នា​រក​ម្ចាស់​ដើម​មិនឃើញ ត្រូវដាក់​ពាក្យស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ឱ្យបាន​មុន​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​។​

    ​អាស្រ័យ​ដូច​មាន​បញ្ជាក់ជូន​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីណែនាំ សូម​ម្ចាស់​កម្ម​សិទ្ធ​យានយន្ត រួសរាន់​ដាក់ពាក្យ​ស្នើសុំ​ឱ្យបាន​ទាន់ពេលវេលា​។​

    ​កាលពីពេល​ថ្មីៗ​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបន្ត​អនុវត្ត​កា​ររ​ផ្លូ​រ​កម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិនឃើញ​។​

    ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជម្រាបជូន​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ជ្រាបថា​៖ បន្ទាប់ពី​អនុវត្តតាម​សេចក្តីណែនាំ​លេខ ០០៦ ស​ណន​.​សក​.​ដ​ជត ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ ស្តីពី ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ ក្រសួង​បាន​សង្កេតឃើញ​នូវ​កំណើន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ផ្ទេរកម្មសិទ្ធិ​ដែល​រក​ម្ចាស់​មិនឃើញ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង ដោយ​មានការ​ភ្ញាក់រលឹក​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ដូចនេះ ដើម្បី​សម្រួល​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែលមាន​បំណង​ផ្ទេរកម្មសិទ្ធិ​យានយន្ត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រេច​បន្ត​អនុវត្ត​ការ ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

    ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ម្ចាស់​យាន​ដែល​កំពុង​កាន់កាប់​យានយន្ត​ជាក់ស្តែង ហើយ​មានបំណង​ផ្ទេរកម្មសិទ្ធិ​ដែល រក​ម្ចាស់​ដើម មិនឃើញ មេត្តា​រួសរាន់​មក​បំពេញបែបបទ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ឱ្យបាន​ទាន់ពេលវេលា​។ ចំពោះ​ការ​ផុត កំណត់​រយៈពេល​ខាងលើ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តម្រូវឱ្យ​អនុវត្ត​រាល់​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​គ្រប់ ប្រភេទ​ត្រូវមាន​ម្ចាស់​ដើម​មក​ផ្តិតមេដៃ​លើ​សំណុំ​ឯកសារ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​។​

    ​ទទួលបាន​សេចក្តីជូនដំណឹង​នេះ គ្រប់​អង្គភាព​ផ្តល់​សេវាសាធារណៈ​របស់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ត្រូវ​បន្ត​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

    ​ចំពោះ​ឯកសារ​តម្រូវ​៖ – ពាក្យសុំ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ​មាន​ផ្តិត​ស្នាម​មេដៃ​អ្នកស្នើសុំ និង​មាន​បិត​សំណៅ​លេខ​កាល់ (​តួ​ឬ​សាក់​ស៊ី​) ដែល​បាន​ចម្លង​ជាក់ស្តែង​ពី​យានយន្ត ។ – ប័ណ្ណ​សម្គាល់​យានយន្ត​(​ច្បាប់ដើម​) និង​ផ្លាកលេខ​សម្គាល់​យានជំនិះ (​ករណី​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​ខេត្ត​)​។ – វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​។ – អត្តសញ្ញាណប័ណ្ណ​អ្នកលក់ និង​អ្នកទិញ (​លិខិតឆ្លងដែន និង​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ករណី​ជនបរទេស​)​។ – បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​។ – លិខិត​ទិញ​លក់​។ – កិច្ចសន្យាធានា​ដែលមាន​បញ្ជាក់​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ