• Apple ប្រកាសថ្ងៃពិសេសប្រចាំខែកញ្ញា ត្រៀមចេញផលិតផលថ្មីពីរ

    កាល​ពី​យប់​មិញ​នេះ Apple បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ពី​កាល​បរិច្ឆេទ​ប្រារព្ធ​កម្មវិធី​ពិសេស​ប្រចាំ​ខែ​កញ្ញា សម្រាប់​ឆ្នាំ ២០២០ នេះ ដោយ​បាន​អញ្ជើញ​ក្រុម​អ្នក​សារព័ត៌មាន និង​សាធារណជន​ឲ្យ​ចូល​រួម​ទស្សនា​​តាម​អនឡាញ​នា​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ​​វេលា​ម៉ោង​ ១០​ព្រឹក​នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​យប់​ថ្ងៃ​ទី​១៥ ឆ្លង​ចូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​នៅ​កម្ពុជា។

    បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា​កម្មវិធី​នា​ខែ​កញ្ញា​នេះ នឹង​មាន​ការ​បង្ហាញ​អំពី​ផលិតផល​​ថ្មី​ចំនួន​ពីរ​មាន​ iPad និង Apple Watch។ ចំណែក iPhone 12 វិញ រក្សា​ទុក​សម្រាប់​កម្មវិធី​ពិសេស​នា​ខែ​តុលា​​វិញ។

    គួរ​ដឹង​ថា​កម្មវិធី​នា​ខែ​កញ្ញា​នេះ នឹង​រៀប​ចំ​ឡើង​ដូច​ជា​កម្មវិធី WWDC កាល​ពី​ខែ​មិថុនា​ដែរ ដោយ​​មិន​មាន​អ្នក​ចូល​រួម​ផ្ទាល់​នោះ​ទេ គឺ​មាន​ចាក់​ផ្សាយ​ឲ្យ​ទស្សនា​តាម​អនឡាញ ​គឺ​តាម​រយៈ​វិបសាយ​ផ្លូវ​ការ​របស់ Apple, កម្មវិធី Apple TV និង​ទំនង​ជា​នៅ​លើ YouTube ផង​ដែរ៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ