• Ronaldo ក្លាយជាកីឡាករដំបូងគេ ដែលរកគ្រាប់បាល់កេីនដល់ ១០០គ្រាប់ឲ្យជម្រេីសជាតិ ក្រោយឈ្នះស៊ុយអែត ២-០ នៅ Nations League

    (ស្តុកខម)៖ Cristiano Ronaldo បានក្លាយជាកីឡាករអ៉ឺរ៉ុបដំបូងគេដែលរកបានគ្រាប់បាល់កេីនដល់ ១០០គ្រាប់ឲ្យជម្រេីសជាតិ ក្នុងជ័យជម្នះ ២-០ របស់ព័រទុយហ្គាល់ទៅលេីម្ចាស់ផ្ទះស៊ុយអែតនៅព្រឹត្តិការណ៍ Nations League 2020-2021។

    ប្រធានក្រុមរូបនេះបានទាត់បាល់ហ្វ្រីឃីកចូលទីយ៉ាងអស្ចារ្យនៅនាទី៤៥ ដែលជាគ្រាប់បាល់ free kick លេីកទី៥៧ នៃអាជីពរបស់គាត់ ដើម្បីឈានដល់ចំណុចកំពូល ក្នុងនោះមាន ១០គ្រាប់ក្នុងជម្រេីសជាតិបច្ចខែលព័រទុយហ្គាល់ផងដែរ។

    ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus ដែលមានវ័យ ៣៥ឆ្នាំបន្តរកបានគ្រាប់ទី២ ទៀតនៅនាទី៧២ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Joao Felix ក្នុងក្សាជ័យជម្នះ ២ប្រកួតបេីកឆាកនៅពានលីគអ៉ឺរ៉ុប UEFA Nations League វគ្គសន្សំពិន្ទុពី League A ក្រុមទី៣។

    Ronaldo ដែលលេងបាន ៨១នាទីនារាត្រីអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានកំពុងនាំមុខគេ ៨គ្រាប់នៃកំណត់ត្រាពិភពលោកច្រេីនជាងកីឡាករណាទាំងអស់ក្នុងជម្រេីសជាតិនៅអឺរ៉ុប តែនៅចាញ់កីឡាករអាស៊ី Ali Daei របស់អ៉ីរ៉ង់ដែលជាបុរសតែម្នាក់គត់ដែលរក ១០៩គ្រាប់ក្នុងជម្រេីសជាតិនៅអំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦។

    តាមរយ:ជ័យជម្នះនេះដែរ មានន័យថាក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់បានឈ្នះការប្រកួតបើកឆាកពីរលើកនៃព្រឹត្តិការណ៍ឆ្នាំនេះនិងឈរនៅកំពូលតារាង League A ក្រុមទី៣ ផងដែរ ស្មេី ៦ពិន្ទុពីក្រុមលេខ២ មានគកបារាំង ដែលបានយកឈ្នះក្រូអាត ៤-២ នៅរាត្រីអង្គារដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ