• COVID-19 លើលោក កើនដល់ជិត ២៨លាននាក់ ស្លាប់ជាង ៩០ម៉ឺននាក់ និងជាសះស្បើយជិត ២០លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧,៧១៩,៤៥៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩០០,៨០១នាក់ និងជាសះស្បើយឡើងវិញ ១៩,៨០៦,២៤៥នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,៥១២,៨១៧នាក់ ស្លាប់ចំនួន ១៩៣,៩៨៦នាក់ និងជាសះស្បើយចំនួន ៣,៧៩០,១៣៦នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤,៣៦៧,៤៣៦នាក់ ស្លាប់ចំនួន ៧៣,៩២៣នាក់ និងជាសះស្បើយ ៣,៣៩៦,០២៧នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,១៦៥,១២៤នាក់ ស្លាប់ ១២៧,៥១៧នាក់ និងជាសះស្បើយ ៣,៣៩៧,២៣៤នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ