• ពាន AFC Cup 2020 បានលុបចោលហើយ ដោយសារ Covid-19

    (ភ្នំពេញ)៖ ដោយបារម្ភបញ្ហាសកលនៃជំងឺកូវីដ-១៩ (Covid-19) សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានសម្រេចលុបចោលការប្រកួតពានរង្វាន់ AFC Cup 2020 ហើយ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) កាលពីពេលថ្មីៗ។

    ប្រភពច្បាស់ការខាងលើ បានអះអាងថា ការបង្ខំចិត្តលុបចោលការប្រកួតពានរង្វាន់ដ៏ធំប្រចាំទ្វីបពាក់កណ្ដាលផ្លូវនេះ ក្រោមហេតុផលតែមួយគត់ គឺដោយសារ Covid-19 ។ ទន្ទឹមជាមួយគ្នា AFC ក៏ដូចជាបណ្ដាប្រទេសសមាជិក គឺមានការសោកស្ដាយជាខ្លាំងដូចគ្នា ចំពោះការសម្រេចចិត្ត ដែលគ្មានជម្រើសនេះ ។

    មុនសម្រេចចិត្តលុបចោលការប្រកួតនេះ AFC ក៏បានព្យាយាមលើកពេលការប្រកួតម្ដងជាពីរដងដែរ ជាក់ស្ដែងកាលបរិច្ឆេទថ្មីចុងក្រោយ គឺគ្រោងប្រកួតនាចុងខែកញ្ញានេះ ក្នុងនោះក្រុមតំណាងកម្ពុជា គឺក្លិបព្រះខ័នរាជស្វាយរៀង ត្រូវចេញទៅប្រកួតបញ្ចប់ពូល G របស់ខ្លួន នៅទឹកដីវៀតណាម ជាមួយគូប្រជែង ៣ក្រុមទៀត ។

    សូមបញ្ជាក់ថា នៅក្នុងវគ្គចែកពូល ក្រុមព្រះខ័នរាជស្វាយរៀង ទើបបញ្ចប់បាន ៣ប្រកួតប៉ុណ្ណោះ ដោយរកបាន ៣ពិន្ទុស្មើក្រុមឥណ្ឌូនេស៊ី Bali United ។ រីឯក្រុម Ceres-Negros របស់ហ្វីលីពីន គឺបានឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៧ពិន្ទុ ខណៈក្រុមវៀតណាម Than Quang Ninh ឈរលេខ២ មាន៤ពិន្ទុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ