• សប្តាហ៍នេះ កម្ពុជា នឹងភ្លៀងធ្លាក់ច្រើន សូមបងប្អូនត្រៀមអាវភ្លៀងដាក់តាមខ្លួន

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។

    ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគ ខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។ ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ

    ១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

    * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។

    ២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
    * សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

    ៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

    – សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
    នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។ រលកសមុទ្រអាចមានកម្ពស់ពី ០.២៥-០.៧៥ ម៉ែត្រ។

    ជាមួយគ្នានេះ ក្រសួងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលទំនាបភាគកណ្ដាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ