• ញាក់សាច់! តារាចម្រៀង Akon គ្រោង​ចាយលុយបង្កើតទីក្រុង Wakanda ពិតៗ

    ព័ត៌មានថ្មី​មួយ​បាន​ធ្លាយ​ចេញ​ថ្មីៗ​នេះ​តាម​បណ្ដាសារព័ត៌មាន​ធំៗ​មានដូចជា Bloomberg, CNN ជាដើ​មបាន​ឲ្យ​ដឹង​ថាតារា​ចម្រៀង​ដ៏​ល្បី​ Akon បាន​ប្រកាស​ពី​បំណង​បង្កើត​ទីក្រុង​ Wakanda នាពេលអនាគត​ ជាមួយ​នឹង​ការបណ្ដាក់ទុន​ ៦ពាន់លានដុល្លារ។

    ព័ត៌មាន​នេះ​ពិត​ជា​បាន​ទទួល​ការ​ចាប់អារម្មណ៍ខ្ពស់​បំផុត​ពីសំណាក់​សាធារណជន​ ដោយសារ​ដំណឹង​នេះ​ផ្ទុះ​ឡើងក្រោយ​មរណភាព​ថ្មីៗ​របស់​តួ​អង្គ​ Black Panther តារាសម្ដែង​ Chadwick Boseman។

    ប្រសិន​បើ​គម្រោង​បង្កើតទីក្រុង​នោះបញ្ចប់​ការ​សាងសង់ នោះ​វា​នឹង​ក្លាយ​ជា​ទី​កន្លែង​ដែល​ទាញ​យក​ប្រជាប្រិយភាព​ពី​អ្នក​ទេសចរ​ជា​ច្រើន​នាក់​ចូល​ទស្សនាកម្សាន្ត។ មួយ​វិញ​ទៀត​ កន្លែង​នោះ​ក៏​នឹង​ក្លាយ​ជា​ទី​ចងចាំ​ និង​រម្លឹក​ដល់​ភាព​អង់អាច​របស់​តួអង្គ​វីរបុរស Black Panther ដែរ។

    ផ្អែកតាម​វិបសាយ CNN តារា​ចម្រៀង​ Akon មាន​មហិច្ចតា​ក្នុង​ការ​បង្កើត​ទីក្រុង​ថ្មី​នេះ​ ហើយ​នឹង​ដាក់​ឈ្មោះ​ថា​ Akon City។ រង់​ចាំ​តាមដាន​ទាំងអស់​គ្នាតើ​អនាគត​ទៅជាយ៉ាងណា?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ