• ជនសង្ស័យ ដែលយក​កាំបិតប៉័ងតោ កាប់​លើ​ជនរងគ្រោះ និង​ជះ​ទឹក​អាស៊ីត​ ត្រូវបានចាប់ខ្លួនបានហើយ!

    ភ្នំពេញ ៖ ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​អនុវត្ត​ដីកា​របស់​សាលាដំបូង​ខេត្តតាកែវ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី យក​កាំបិតប៉័ងតោ កាប់​លើ​ជនរងគ្រោះ និង​ជះ​ទឹក​អាស៊ីត កាល​ពីមួយ​ឆ្នាំមុន ហើយ​ទៅ​លាក់ខ្លួន​នៅ​ខេត្តបាត់ដំបង ហើយ​ត្រូវបាន​កម្លាំង នាយកដ្ឋាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​បន្ត​។​

    ​ដោយមាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កាលពី ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា ម៉ោង ១៤​និង​៣០​នាទី កម្លាំង​របស់ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេង ម៉េង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដឹកនាំ​សហការ​ជាមួយនិង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហ៊ីង យ៉ាន និង​កម្លាំង ស្នងការដ្ឋាន​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឈឿង គឹម​ឈុ​ង បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន លេខ ១០៤/២០២០ ចុះ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ របស់​សាលាដំបូង​ខេត្តតាកែវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ គប់ ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ចំលង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

    ​សម្ភារ​ដកហូត​មាន ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA WAVE មិន​ស្គាល់​ឆ្នាំ​ផលិត ពាក់​ស្លាក​លេខ​ភ្នំពេញ ១AH-៣១២៥ ។​

    ​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំនុច​ភូមិ​ព្រះ​ម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មាន​ករណី ប៉ុនប៉ង មនុស្សឃាត បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ គុប ផា បានធ្វើ​សកម្មភាព យក​កាំបិត​តាំង​តោ កាប់​ប្រហារ​លើ​ស្ត្រីជន​រង គ្រោះ​ឈ្មោះ សាន ចិន្តា ជាច្រើន​កាំបិត បណ្តាលអោយ​ដាច់​កដៃ និង​ជះ​ទឹក​អាស៊ីត​ពីលើ​បន្ថែមទៀត ។​

    ​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង នាយកដ្ឋាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​បន្ត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ