• ប្តីកាប់​ប្រពន្ធ៤​ពូថៅ ​រងរបួស​ធ្ងន់ រួច​ប្ដី​សម្រេចចិត្ត​ចង ក សម្លាប់​ខ្លួនឯង​

    តាកែវ​៖ ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ដែល​កើតឡើង​ចេញពី​មូលហេតុ​ភាគច្រើន ដោយសារ​ភ្លើង​ប្រច័ណ្ឌ មួយរយៈ​ដើមខែ​សីហា មកដល់​ដើមខែ​កញ្ញា ឆ្នាំ​២០២០ នៅក្នុង​ប្រទេស​មានការ​កើនឡើង​គួរ​ឲ្យ​កត់​ស​ម្គ​ល់ ខណៈដែល​ជនបង្ក​ភាគច្រើន​ជា​ប្តី​សម្លាប់​ប្រពន្ធ ដោយ​ថ្មីៗ​នេះ កាលពី​ថ្ងៃទី ៣ ខែកញ្ញា មាន​ពីរ​ករណី​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល លុះដល់​ឆ្លង​មកដល់​ថ្ងៃទី​៤ ខែកញ្ញា វេលា​ម៉ោង ២​យប់ ក៏មាន​ករណី​ប្តី​យក​ពូថៅ​កាប់​ប្រពន្ធ ៤​ពូថៅ ក្នុង​គោលបំណង​សម្លាប់ តែ​មិន​ស្លាប់ ត្រូវ​បងប្អូន​អ្នកជិតខាង​ជួយសង្គ្រោះ ដឹក​យកទៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា រួច​ជនបង្ក​ជា​ប្តី​ក៏រ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង នៅក្នុង​បន្ទប់ដេក​តែម្តង ។​

    ​លោក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ២​យប់ ឈានចូល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បាន​បង្កឡើង​ដោយ​ឈ្មោះ សែម បូ​ណា​រ៉ា ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជា​មន្ត្រី​យោធា នៅ​កងពលតូច​លេខ​៣១ រស់នៅ​ភូមិ​ត្រពាំង​រំពា​ក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​យក​ពូថៅ​កាប់​ប្រពន្ធ​ឈ្មោះ ជឹម សុខុម ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ចំនួន​៤​ពូថៅ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​) ប៉ុន្តែ​ត្រូវបាន​សាច់ញាតិ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ទាន់ពេល​។ ចំណែក​ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព ហើយ​បាន​ចូលក្នុង​បន្ទប់​ហើយ​បាន​យក​ក្រមា​ចងក នឹង​ចម្រឹង​បង្អួច​បណ្តាល​ឲ្យ​ស្លាប់​។​

    ​ចំពោះ​ការសន្និដ្ឋាន​របស់​សម​ត្ថ​កិច្ច​ជាបឋម មូលហេតុ​មកពី​ជនបង្ក​មាន​ជំងឺ​ប្រចាំកាយ ហើយនឹង​មានចិត្ត​ប្រច័ណ្ឌ​ប្រពន្ធ​របស់ខ្លួន​ជាខ្លាំង ។​

    ​បច្ចុប្បន្ន​សព ត្រូវបាន​ប្រគល់ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ជនរងគ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ