• ចម្លាក់​ដី​ស្នាដៃ​កូន​ខ្មែរ​ ដែល​ល្បី​ពេញ​ Youtube នឹងអាច​ត្រូវ​លុប​ចោល​វិញ ព្រោះ​តែ…

    ចម្លាក់​ដី​ដែល​ល្បី​ពេញ​ Youtube ​ឆាណែល​ឈ្មោះ​ Leurt Wilderness ហើយ​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​តាម​ពិត​ជា​ស្វាដៃ​កូន​ខ្មែរ​យើង​នៅ​ក្នុង​ខេត្ត​សៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​បុរស​ម្នាក់​​ឈ្មោះ​ថា​ ពាញ​ ស៊ីថា​ និង​កូនប្រុស​របស់​លោក​ បាន​ប្រើប្រាស់​ដី​ឥដ្ឋ​មក​ឆ្លាក់​ជា​បន្ទប់​គេង​មាន​គ្រែ​ តុ​ កៅអី​ ប្រៀប​បាន​នឹង​ផ្ទះ​អភិជន​ អម​ជាមួយ​ក្បាច់លើ​ជញ្ជាំង​យ៉ាង​ស្រស់ស្អាត។​ ចម្លាក់​នៃ​បន្ទប់​គេង​មួយ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​ព្រៃ​សហគមន៍​គោកតឹង​ ស្រុក​សូត្រ​និគម​ ខេត្ត​សៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ចម្លាក់​ដី​នេះ​ត្រូវ​ការ​ប្រភេទ​ដី​ឥដ្ឋ​មិនមាន​លាយ​ល្បាយ​ខ្យាច់​ ឬ​ថ្ម​ទើប​អាច​ឆ្លាក់​ចេញ​ជា​រូបរាង​រស់​រវើក​បាន​ ហើយ​ការងារ​នេះ​ត្រូវ​ចំណាយ​ពេល​ពី​១ ខែ​ទៅ​២ខែ​ក្នុង​១​រណ្ដៅ។​ លោក​ ស៊ីថា​ បាន​បន្ថែម​ថា​ ការ​ពិត​ចម្លាក់​ដី​នេះ​លោក​គ្រាន់​តែ​ច្នៃ​ប្រឌិត​ដើម្បី​ធ្វើ​អាជីវកម្ម​លើ​ Youtube ប៉ុ​ណ្ណេាះ​ ដោយ​ខ្ចី​ដី​គេ​បណ្ដោះ​អាសន្ន​ ក្រោយ​ថត​ចប់​ លោក​នឹង​លុប​ដី​ឲ្យ​ស្អាត​សង​ទៅ​ម្ចាស់​គេ​វិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ