• ឃើញ​មីង​របស់ខ្លួន​ត្រូវ​ប្ដី​ប្រមឹក វាយ​ធ្វើបាប​ខ្លាំង ទ្រាំ​មិនបាន​ក៏​ចូលទៅ​ជួយ រួច​កើត​ជម្លោះ​ប្រើ​កាំបិត​ចាក់​ពូ​ស្លាប់​

    បន្ទាយមានជ័យ​៖​ប្ដី​ប្រមឹក​មិនដឹង​ស្រវឹងស្រា​ពី​ណា ផ្ទះ​បាន​វាយ​ធ្វើបាប​ប្រពន្ធ ព្រមទាំង​ជេរប្រមាថ ពេលនោះ​ក្មួយ​ស្រី​បាន ឃើញ​ពូ​ធ្វើ​សកម្មភាព វាយ​ធ្វើបាប​មីង​របស់ខ្លួន​យ៉ាងខ្លាំង​ដូច្នេះ​ក៏​ចូលទៅ​ឃាត់​បង្ក​ឲ្យ​មាន​ជម្លោះ​ឈ្លោះ​ឈានដល់​ការប្រតាយប្រតប់គ្នា​រហូត​ដល់​ជនសង្ស័យ​បាន​យក​កាំបិត​ដែល​ខ្លួន​ទិញ​មក​សម្រាប់​ចិតបន្លែ​ចាក់ទៅលើ​ពូ​ស្លាប់​។​

    ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២​កញ្ញា​២០២០ មូលដ្ឋាន អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បានទទួល​បណ្ដឹង​ពី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ពេជ្រ សុភាព អាយុ​៤៩​ឆ្នាំ ពី​ករណី​ហិង្សា​យ​មួយ​កើតឡើង​កាលពី​ថ្ងៃទី​៣១​សីហា​២០២០ វេលា​ម៉ោង​ប្រហែល​២០ និង​៣០​នាទី ដែល​ក្មួយ​ស្រី​របស់ខ្លួន​ឈ្មោះ ជិន ណា​រី ភេទ​ស្រី អាយុ​២២​ឆ្នាំ បាន​ចេញពី​កន្លែងធ្វើការ​ហើយ​មកដល់​ផ្ទះ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ ហើយ​តែ​ពេលនោះ​ស្រាប់តែ​ប្ដី​របស់ខ្លួន​ឈ្មោះ កិះ មិនដឹង​ស្រវឹងស្រា​ពី​ណា​មកហើយ​បាន​វាយ​ទៅលើ​គាត់​ជា​ប្រពន្ធ ព្រមទាំង​ជេរប្រមាថ ពេលនោះ​ក្មួយ​ស្រី​ជា​ជនសង្ស័យ​ឃើញ​ដូច្នេះ​ក៏​ចូលទៅ​ឃាត់ ក៏បង្ក​ឱ្យមាន​ជម្លោះ​ឈ្លោះ​ប្រតាយប្រតប់​គ្នា រហូតដល់​ជនសង្ស័យ​យក​កាំបិត​ដែល​ខ្លួន​ទិញ​មក​សម្រាប់​ចិតបន្លែ​ចាក់ទៅលើ​ជនរងគ្រោះ​ខាងលើ​បណ្ដាលឱ្យ​ចំពោះ​ខាងឆ្វេង​រងរបួស​ជា​ទម្ងន់ ហើយ​បាន​ស្លាប់​ពេលដែល​កំពុង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​។​

    ​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជិន ណា​រី ហើយ​ដកហូត​កូនកាំបិត​ចិតបន្លែ​បាន​មួយ​ដើម​ផងដែរ នៅ​វេ​ម៉ោង​១៣ និង​៣០​នាទី ថ្ងៃទី​០២​កញ្ញា​២០២០ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ រួច​បញ្ជូនមក​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។ ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បាន​យក​កូនកាំបិត​ចិតបន្លែ​ចាក់ទៅលើ​ជនរងគ្រោះ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ រហូតដល់​ស្លាប់​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ឃើញ​ជនរងគ្រោះ​ប្រើ​ហិង្សា​មកលើ​មីង​របស់ខ្លួន​ស្ទើរតែ​រាល់ថ្ងៃ​។ ក្រោយពី​បាន​ចម្លើយសារភាព និង​មាន​វត្ថុតាង កម្លាំង​ជំនាញ អាវុធហត្ថ​ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។

    ​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ