• ដកហូត​តំណែង​ជិត​១​ឆ្នាំ​ហើយ តែ​ពេលនេះ ស្រាប់តែ​ស្តេច​ថៃ​ ប្រកាស​តែងតាំង​ឋានៈ​ដូចដើម​វិញ​ដល់​អ្នក​ម្នាង Sineenat

    ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា វេ​ជ្ជី​រ៉ា​ឡុងកន (Maha Vajiralongkorn) បានសម្រេច​ព្រះទ័យ​ដកហូត​តំណែង និង​ឋានៈ​ទាំង​អស់ពី​មហេសី​មួយអង្គ​របស់​ព្រះអង្គ​គឺ អ្នក​ម្នាង Sineenat Wongvajirapakdi ដោយសារតែ​អ្នក​ម្នាង​មិនមាន​ភាពស្មោះត្រង់​។ នេះ​បើតាម​សារព័ត៌មាន BBC ដកស្រង់​ប្រភពពី​ព្រះបរមរាជវាំង​ថៃ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ​។​

    ​ទោះយ៉ាងណា បើតាម​ប្រភពពី​បណ្តាញសារព័ត៌មាន​ថៃ​ជាច្រើន នាពេល​ថ្មីៗ​នេះ​ស្រាប់តែ​បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ Vajiralongkorn ដែលជា​ស្តេច​សោយរាជ្យ​ក្នុង​រជ្ជកាល​ទី​១០ នេះ បានសម្រេច​ព្រះរាជ​ហ​ប្ញ​ទ័យ​ប្រទាន​មុខតំណែង និង​ឋានៈ​គ្រឿង​ឥស្សរិយយស​សាជាថ្មី​ដល់​អ្នក​ម្នាង Sineenat ឡើងវិញ​ទាំងអស់​។​

    ​ជាក់ស្តែង បើ​ងាកមើល​សេចក្តីសម្រេច​របស់​ព្រះរាជវាំង​ថៃ​វិញ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ អ្នក​ម្នាង Sineenat ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ឲ្យ​កាន់តំណែង​ជា​អ្នក​ម្នាង​ឡើងវិញ ព្រមជាមួយ​ឋានៈ​ផ្សេងៗ​ទៀត​នៅក្នុង​ព្រះរាជវាំង​ផងដែរ​។

    ​គួរ​បញ្ជាក់ថា អ្នក​ម្នាង Sineenat Wongvajirapakdi ត្រូវ​បានផ្ដល់​គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) កាលពី​ខែកក្កដា កន្លងទៅ ដែលមាន​រយៈពេល​ពីរ​ខែ បន្ទាប់ពី​ព្រះបាទ Maha Vajiralongkorn រៀប​អភិសេក និង​តែងតាំង​អគ្គមហេសី​ព្រះនាម Suthida ជា​ផ្លូវការ​។​

    ​តែ​ទោះយ៉ាងណា អ្នក​ម្នាង Sineenat Wongvajirapakdi ត្រូវបាន​ដកហូត​តំណែង និង​រាល់​តួនាទី​ទាំងអស់ ក្នុងនោះ​រួមមាន​ទាំង​គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ផងដែរ ដោយសារតែ​មិនមាន​ភាពស្មោះត្រង់​ចំពោះ​ព្រះបាទ Maha Vajiralongkorn និង​ព្រះ​អគ្គមហេសី សុធី​តា (Suthida) ពោលគឺ​អ្នក​ម្នាង​រូបនេះ​មាន​មហិច្ឆតា​លើកតម្កើង​ខ្លួន​ឱ្យមាន​ឋានៈ​ស្មើនឹង​ព្រះ​អគ្គមហេសី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ