• តោះមកស្គាល់ ព្រះបុត្រាដ៏​កម្សត់​ជាងគេ ​របស់​ព្រះបាទ​សម្តេច នរោត្តម សីហនុ ដែលត្រូវ​ខ្មែរក្រហម​ធ្វើ​គុត​ដោយសារ​តែ…

    ភ្នំពេញ​៖ ជឿជាក់ថា មាន​បងប្អូន​មហាជន​ជាច្រើន ពុំ​ធ្លាប់​បានដឹង​ពី​បុត្រាបុត្រី​របស់​អតីត​ព្រះ​វីរក្សត្រ ព្រះបាទ​សម្តេច​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។ តាមរយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង Royal du Cambodge បាន​បង្ហោះ​ចែករំលែក​ឲុ្យ​ដឹង​នូវ​រឿង​មួយ ដែល​មិន​នឹកស្មាន​ដល់​ថា​ព្រះអង្គម្ចាស់​នរោត្តម នរៈ​ទី​ប៉ោ និង​ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ មុនី​កេស​ន គឺ​ព្រះ​អង្គជា​បុត្រាបុត្រី​ដ៏​កម្សត់​ជាងគេ ក្នុង​កំណត់ហេតុ​របស់​ព្រះបាទ​សម្តេច នរោត្តម សីហនុ ។​

    ​ក្នុងនោះ អតីត​ព្រះ​វីរក្សត្រ ព្រះបាទ​សម្តេច​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​បាន​មាន​ព្រះបន្ទូល​ឲ្យ​ដឹងថា « នរៈ​ទី​ប៉ោ ជា​បុត្រ​ដ៏​កម្សត់​ជាងគេ ព្រះ​មាតា​ទ្រង់​បាន​សោយ​ពិរាល័យ​គួរ​ឲ្យ​រន្ធត់​ប៉ុន្មាន​ម៉ោង​ប៉ុ​ណ្ណាះ ក្រោយ​ប្រសូត​ទ្រង់​ទ្រង់​រួច​។​

    ​អតីត​ព្រះ​វីរក្សត្រ ព្រះបាទ​សម្តេច​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់ នរោត្តម នរៈ​ទី​ប៉ោ បាន​ត្រូវ​បញ្ជូនទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជា​ម​និ​ត​ចិន ។ នៅ​ទីនោះ​ទ្រង់​សិក្សា​ខាង​ផ្នែក​អក្សរសាស្ត្រ និង​លទ្ធិ​ម៉ៅ​និយម​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ដោយ​ឃើញ​ព្រះអង្គម្ចាស់ នរៈ ទី​ប៉ោ ទ្រង់មាន​ការយល់ដឹង​ជ្រៅជ្រះ​ខាង​ផ្នែក​លទ្ធិ​ម៉ៅ​និយម ខ្មែ​ក្រហម​ក៏បាន​សម្លាប់​ព្រះអង្គម្ចាស់​ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩​។​

    ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Royal du Cambodge ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា នេះ​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ ព្រោះថា ព្រះអង្គម្ចាស់ នរោត្តម នរៈ​ទី​ប៉ោ នឹង​អាច​ត្រូវ​ក្លាយជា​រាជទាយាទ ស្នង​រា​ជប​ល្ល័​ង ប្រសិនបើ​ទ្រង់​នៅមាន​អាយុសង្ខា ។ ប្រសិនបើ​សម្តេច នរោត្តម សីហនុ មិនត្រូវ លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទេ ព្រះអង្គម្ចាស់ នរៈ​ទី​ប៉ោ នឹងត្រូវ​ស្នងរាជ្យ​ជា​ព្រះមហាក្សត្រ ព្រោះ​ព្រះអង្គ ទទួលបាន​ការពេញចិត្ត ពី​ព្រះ​អយ្យ​យ​កោ​ទ្រង់ សម្តេចព្រះ នរោត្តម សុរាម្រិត និង ព្រះ​អយ្យកា​ទ្រង់ ព្រះមហាក្សត្រី​យ៍ ស៊ីសុវត្ថិ កុស​មៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា ព្រោះ​ព្រះអង្គ​មាន បិតា និង​មាតា​ជា​សែ​រាជវង្ស និង មានចំណេះ​ជ្រៅជ្រះ​។​

    ​សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរៈ​ទី​ប៉ោ ស្ថិតក្នុង​ព្រះជន្ម ២១ ព្រះវស្សា ដែល​ក្នុង​រូបភាព​អង្គុយ​នៅ​ខាងស្តាំ​ព្រះអនុជ​ទ្រង់ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម បុ​ទម បុ​ផ្ផា (​ឆ្វេង​) ព្រះជន្ម ២៧ ព្រះវស្សា នៅក្នុង​តុលាការ​ក្រុងភ្នំពេញ នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៧១ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ផ្តល់ប្រាក់​គាំទ្រ​បិតា​ព្រះអង្គម្ចាស់​ដែល​ភៀស​ព្រះកាយ​ទៅ​ទីក្រុង​ប៉េកាំង​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក អាណាចក្រ​ចំណេះដឹង (Empire Of Knowledge)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ