• សម័យកូវីដ តើពន្ទុប្រចាំឆ្នាំគិតពីប៉ុន្មានឡើង ទើបអាចឡើងថ្នាក់បាន?

    តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញដំណាក់កាលទី ២ ចំពោះកម្រិតបឋម និងមធ្យមឱ្យដឹងថា សិស្សានុសិស្សពេលចូលរៀនវិញត្រូវមានពិន្ទុមធ្យមភាគប្រចាំឆ្នាំចាប់ពី ៥.០០ ឡើងទៅទើបត្រូវបានអនុញ្ញាតឱ្យឡើងថ្នាក់ ។ ចំណែកឯសិស្សដែលត្រួតថ្នាក់រួចហើយ ទោះបីធ្លាក់មធ្យមភាគក៏ត្រូវអនុញ្ញាតឱ្យឡើងថ្នាក់ដោយស្វ័យប្រវត្តិ។

    តាមសេចក្ដីណែនាំដដែលឱ្យដឹងទៀតថា សិស្សដែលទទួលបានមធ្យមភាគប្រចាំឆ្នាំក្រោម ៥.០០ ត្រូវបានអនុញ្ញាតឱ្យប្រឡងឡើងថ្នាក់នៅដើមឆ្នាំសិក្សា ២០២០-២០២១។ បើជាប់ត្រូវបានអនុញ្ញាតឱ្យឡើងថ្នាក់ ហើយបើធ្លាក់ត្រូវដាក់ឱ្យរៀនត្រួតថ្នាក់ ។

    គួរបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកសាលារៀនដំណាក់កាលទី ២ សម្រាប់ថ្នាក់បឋម និងថ្នាក់មធ្យមនៅថ្ងៃទី ៧ ខែកញ្ញា ២០២០ ខាងមុខនេះហើយ ។ ក្នុងនោះថ្នាក់ទី ៩ និង ទី ១២ ត្រូវបានចូលរៀនពេញលេញនៅសាលាផ្ទាល់ក្នុង ១ សប្ដាហ៍ ៣ ថ្ងៃ ។ ចំណែកឯថ្នាក់បឋមនៅខេត្តមណ្ឌលគីរិ​ រតនគិរី ក្រចេះ ស្ទឹងត្រែង ត្រូវបានអនុញ្ញាតឱ្យចូលរៀនពេញលេញដែរ ។ ដោយឡែកថ្នាក់ផ្សេងៗទៀតត្រូវរៀននៅសាលាផង និងតាមអនឡាញផង ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ