• លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា នឹងប្រកាសខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុនបន្ដវេនពីលោក ស៊ីនហ្សូ អាបេ នៅរសៀលថ្ងៃពុធនេះ

    អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) គ្រោងនឹងប្រកាសខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃពុធនេះ ដើម្បីដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកំពុងកាន់អំណាច ហើយរូបគាត់ក៏ត្រូវបានគេពេញចិត្តយ៉ាងខ្លាំងក្នុងការឈរជាបេក្ខភាពជានាយករដ្ឋមន្ត្រី បន្ដវេនពីលោក ស៊ីនហ្សូ អាបេ ។ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា មិនទាន់បានប្រកាសថា លោកនឹងឈរឈ្មោះជានាយករដ្ឋមន្រ្តីទេ ប៉ុន្តែប្រភពព័ត៌មានបានប្រាប់រ៉យទ័រថា លោកធ្លាប់បានបង្ហាញពីបំណងរបស់គាត់។

    មេដឹកនាំរបស់គណបក្សនេះប្រាកដជានឹងក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា នឹងត្រូវប្រកួតប្រជែងជាមួយអតីតរដ្ឋមន្រ្តីការពារជាតិលោក Shigeru Ishiba និងអតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida សម្រាប់មុខតំណែងជានាយករដ្ឋមន្ត្រីជប៉ុនបន្ដវេនពីលោក ស៊ីនហ្សូ អាបេ ដែលលោកបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារបញ្ហាសុខភាព ហើយលោក ស៊ូហ្កា គ្រោងនឹងធ្វើសន្និសីទកាសែតមួយនៅម៉ោង ៥ល្ងាច ថ្ងៃនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ