• ហេតុអ្វីអង្គព្រះមហាក្សត្រ នៃនគរកម្ពុជា ទ្រង់សោយរាជ្យមិនគង់ប្រថាប់លើរាជបល្ល័ង្ក និងគ្រងម្កុដរាជ ព្រមទាំងមិនកាន់ព្រះខ័នរាជ?

    ព្រោះអង្គព្រះមហាក្សត្រខ្មែរទ្រង់គង់ប្រថាប់ជាម្លប់របស់រាស្ត្រ ទ្រង់មិនកាន់អំណាចទេ ទ្រង់ជានិមិត្តរូបតំណាងឲ្យឯករាជ្យភាពជាតិ(មិនកាន់បក្សសម្ព័ន្ធនយោបាយ) ។ ដោយឡែកឯអ្នកជិតខាងវិញកាន់អំណាចទាំងអស់នៅ
    ព្រហស្ថរបស់ខ្លួនព្រោះ៖

    ទី១. បល្ល័ង្កតំណាងឲ្យអំណាចទាំងអស់នៅក្រោមទ្រង់សូម្បីជីវិតរាស្រ្តក៏ជារបស់ទ្រង់ដែរ។
    ទី២.មកុដតំណាងឲ្យអំណាចកំពូលរបស់ព្រះរាជាដែលគ្រប់គ្រងលើអំណាចទាំងបីរបស់រដ្ឋ ។
    ទី៣. ព្រះខ័នតំណាងឲ្យអំណាចកងទ័ពទាំងអស់ស្ថិតនៅក្នុងព្រហស្ថរបស់ទ្រង់។

    ចំណែកព្រះមហាក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់ជាម្លប់ដ៏ត្រជាក់របស់កូនចៅ ចៅទួតរបស់ព្រះអង្គទ្រង់មានមនោសញ្ចេតនាដ៏ល្អថ្លៃថ្លាបំផុតស្រលាញ់រាស្ត្រប្រជាជនរបស់ទ្រង់ប្រៀបដូចជាកូនចៅផ្ទាល់ព្រះអង្គ!

    -តើលោកអ្នកធ្លាប់ឃើញស្ដេចអង្គណាដែលលើកដៃសំពះប្រជាជនខ្លួនឯង ដោយមិនគិតថាប្រុសនិងស្រី ដូចជាព្រះមហាក្សត្រខ្មែរ?
    -តើលោកអ្នកធ្លាប់ឃើញដែរទេថា ព្រះមហាក្សត្រអង្គណាដែលកាន់ព្រះពុទ្ធសាសនាបានល្អដូច ព្រះមហាក្សត្រខ្មែរ?
    -តើលោកអ្នកធ្លាប់ដឹងដែរឬទេថា ព្រះមហាក្សត្រអង្គណាដែលចេះភាសាជាច្រើនដូចព្រះមហាក្សត្រខ្មែរ?
    -តើលោកអ្នកធ្លាប់ដឹងដែរទេថា ព្រះមហាក្សត្រអង្គណាដែលមិនធ្លាប់ដាក់ទោសអ្នកប្រមាថទ្រង់ ដូចព្រះមហាក្សត្រខ្មែរ?

    * ដូច្នេះហើយសូមមេត្តាកុំប្រៀបធៀបធ្វើអ្វី ព្រោះដើម្បីឲ្យគប្បីនឹងខ្លួនឯងនិងផែនដីរបស់យើង ។

    ជាចុងក្រោយខ្ញុំម្ចាស់សូមក្រាបថ្វាយព្រះសព្វសារធុកាពរជ័យ សិរីមហាប្រសើរថ្វាយចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហាជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាព កាយពលមាំមួនជាងរយព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ។

    ប្រភព : អេង សុវិន្ទ្រ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ