• វៀតណាមនឹងដាក់ពិន័យដល់អ្នកលក់ស្រាបៀរ ឲ្យទៅក្មេងក្រោមអាយុ១៨ឆ្នាំ

    យោងតាមសារព័ត៌មាន VNexpress បានឱ្យដឹងថា វៀតណាមបានកំណត់ថា នរណាក៏ដោយដែលលក់ស្រាបៀរដល់ក្មេងអាយុក្រោម ១៨ឆ្នាំ នឹងត្រូវពិន័យ ៥០០,០០០ ទៅ ១លានដុង (២២-៤៣ ដុល្លារ) ក្រោមក្រឹត្យថ្មីរបស់រដ្ឋាភិបាល ដែលវានឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆាប់ៗខាងមុខនេះហើយ។ ការពិតទៅវៀតណាមធ្លាប់មានការរឹតត្បឹតលើការលក់គ្រឿងស្រវឹងនេះដែរ ប៉ុន្តែក្រឹត្យកាលពីឆ្នាំ២០១៣ បានដាក់ទណ្ឌកម្មតែការលក់ជាតិអាកុលដល់មនុស្សមិនទាន់គ្រប់អាយុ ប៉ុន្តែមិនបានរឹតត្បឹតលើស្រាបៀរនោះទេ។

    នេះមានន័យថា អ្នកផលិតស្រាបៀរត្រូវបញ្ជាក់ការរឹតត្បឹតនេះដល់អ្នកលក់ ហើយអ្នកលក់មានតួនាទីពិនិត្យអាយុរបស់អ្នកទិញ។ ការផាកពិន័យអាចកើនឡើងដល់ ៣-៥ លានដុង សម្រាប់ការលក់គ្រឿងស្រវឹង និងស្រាបៀរតាមរយៈម៉ាស៊ីនលក់ ឬនៅទីតាំងហាមឃាត់ ដូចជាគ្រឹះស្ថានអប់រំ និងកន្លែងកម្សាន្តសម្រាប់ពលរដ្ឋអាយុក្រោម ១៨ឆ្នាំ។ អ្នកដែលជួលបុគ្គលិកអាយុក្រោម ១៨ឆ្នាំ មកធ្វើជាកម្មករផលិត និងលក់ភេសជ្ជៈមានជាតិអាល់កុល ក៏នឹងត្រូវពិន័យជាប្រាក់ពី ៣-៥ លានដុង (១៣០-២១៥ដុល្លារ) ផងដែរ៕

    Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ