• គូសង្សារពីរនាក់ ដឹកគ្នាទៅឆក់ទូរស័ព្ទគេ ក្រោយឆក់បាន ខាង​ប្រុស​រត់​រួច​ ទុកខាង​ស្រី​ឲ្យយំស្វាតែឯង

    ខេត្ត​កណ្តាល ​៖​ សង្សារ​១​គូ​​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូ​រស​ព្ឌ័​ពី​ពលរដ្ឋ​បាន​សម្រេច​ហើយ តែត្រូវ​ម្ចាស់​ជិះ​ដេញ​បុក​បណ្តាល​អោយ​ឌួ​លយ​ក​ទូ​រស័ព្ទ​មក​វិញ រួច​បន្សល់​ទុក​ស្រី​ម្នាក់​ជា​គូ​សង្សា ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅក្របួច​ជាប់ និងឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៣០​ សីហា ​ នៅ​ចំណុច​តាម​ផ្លូវ​លេខ​២១​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ​

    សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ជាម្ខាស់​មិន​ស្គាល់ឈ្មោះ​ ភេទ​ស្រី អាយុ​២០​ឆ្នាំ។ រីឯជនសង្ស័យ​ទី​១​-ឈ្មោះ ផា​ន់ ឩ​ត្តម ហៅ ស្វិត ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​២៨​ឆ្នាំ ទីលំនៅ ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​) និងទី​២​-ឈ្មោះ ជួន ច​ន្ទ័​បូរ​មី ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

    លោក​វរ​សេនី​យ៌ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ថា​៖ កាលពី​វេលា​កើតហេតុ​លើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​today តែ​ម្នាក់ឯង តែ​នៅ​ពេល​ជិះ​មក​ដល់​ម្តុំ​ផ្សារ​កាច់ជ្រុង ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿ​ម៉ាក​scoopy ព​ណ៍​សលាយ​ផ្កាឈូក ស្លាក​លេខ​ភ្នំពេញ​១BD៥៥៩៥ តាម​ពីក្រោយ ដោយ​ឈ្មោះ​ផា​ន់​ឩ​ត្តម​ហៅ​ស្វិត​ជា​អ្នក​បើក​ម៉ូតូ រីឯ​ឈ្មោះ​ជួន​ច​ន្ទ័​បូរ​មី ហៅ​យ៉ែ​ន ជា​អ្នក​អង្គុយ​ខាងក្រោយ បាន​ឆក់​ទូរ​សព្ទ័​របស់​ជន​រង​គ្រោះ​ម៉ាក​iphone 6 pluse បាន​សម្រេច ពេល​នោះ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ដេញ​តាម រួច​បាន​បើក​បុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ​បណ្តាល​អោយ​ដួល​បែក​ស្តុ​ប​ហើយ​ដណ្តើម​យក​ទូរ​សព្ទ័​វិញ​បាត់​ទៅ ចំនែក​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ទៅ រីឯ​ជន​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ​។

    លុះ​មក​ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ ក៏​ត្រូវ​កម្លាំង​ប៉ុស្តិ៍​តា​ក្តុល​សហ​ការណ៍​ជាមួយ​កម្លាំង​យុ​ត្ត​ធ​ម៍​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ក្រុង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ខាងលើ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​។ តាម​ការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ​ជួន​ច​ន្ទ័​បូរ​មី ហៅ​យ៉ែ​ន បាន​សារភាព​ថា​ខ្លួន​និង​ឈ្មោះ​ផា​ន់​ឩ​ត្តម​ហៅ​ស្វិត ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​របស់​ជន​រង​គ្រោះ​ខាងលើ ប្រាកដ​មែន ដោយ​គាត់​ជា​អ្នក​ឆក់ ហើយ​ឈ្មោះ ផា​ន់ ឩ​ត្តម ហៅ​ស្វិត​ជា​អ្នក​បើក​ម៉ូតូ និង បាន​សារភាព​ទៀត​ថា​គាត់​បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជិត​៥​ខែ​មក​ហើយ​។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ