• Hamilton ឈ្នះជើងឯក F1 ក្នុងចំណោមជ័យជម្នះទី៨៩ ក្នុងព្រឹត្តិការណ៍ Belgian Grand Prix 2020

    (ព្រុចសែល)៖ ជើងខ្លាំងប្រណាំងរថយន្ត Formula 1 កីឡាករ Lewis Hamilton បានបន្តឈ្នះជើងឯកពានរង្វាន់ការប្រណាំងរថយន្តកម្រិតពិភពលោកជាលើកទី៨៩ ក្នុងអាជីព ក្រោយពីបានបញ្ចប់ចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍Belgian Grand Prix 2020 នៅទឹកដីប្រទេសប៊ែលហ្ស៊ិកនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

    កីឡាករសញ្ជាតិអង់គ្លេស បានឈ្នះជើងឯកចំនួន ៨៩លើកក្នុងអាជីពក្នុងនោះនេះជាការឈ្នះលើកទី៥ ក្នុងការប្រណាំង ៧លើកចុងក្រោយ ក្នុងឆ្នាំ២០២០ នេះ គ្រាដែលការប្រកួតខាងលើចំណាត់ថ្នាក់លេខ២ ក៏បានទៅលើកីឡាករមិត្តរួមក្រុម Valtteri Bottas ដែលបើកឲ្យក្រុមហ៊ុនរថយន្ត Mercedes បន្ទាប់ពីកីឡាករ Max Verstappen បើកឲ្យក្រុមហ៊ុន Red Bull ទទួលបានលេខរៀងទី៣។

    គួររំលឹកផងថា Hamilton បានកំពុងតាមពីក្រោយអតីតជើងខ្លាំង Michael Schumacher ដែលបានឈ្នះការប្រកួត ៩១លើកក្នុងកម្រិត Championship ចំនួន ៧លើក គ្រាដែល Hamilton ទើបធ្វើបាន ៨៩លើក និងកម្រិត Championship បានចំនួន ៦លើក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ