• PUBG ឡើងតែម ក្រោយ Apple ដកហ្គេម Fortnite ចេញពី App Store

    ខណៈ​ពេល​ដែល​ក្រុមហ៊ុន Epic Games អ្នក​បង្កើត​ហ្គេម Fortnite និង Apple កំពុង​មាន​ជម្លោះ​នឹង​គ្នា PUBG ដែល​ជា​គូ​ប្រជែង​របស់ Fortnite ឯណោះ​បែរ​ជា​ទទួល​បាន​ផល​ប្រយោជន៍​​ធំ​មួយ​នៅ​លើ App Store។

    នៅ​ពេល​ដែល​បើក​ App Store គេ​ឃើញ​មាន​សាច់​រឿង​មួយ​ដែល​ផ្សព្វផ្សាយ​អំពី​ហ្គេម PUBG Mobile។ ការ​ផ្សព្វផ្សាយ​នេះ​គឺ​ចំ​ថ្ងៃ​​ដែល Apple បាន​បិទ​គណនី​ Developer របស់ Epic Games។

    គួរ​ដឹង​ថា​ការ​បិទ​គណនី​របស់ Epic Games ពី​សំណាក់​​ក្រុមហ៊ុន Apple គឺ​ដោយ​សារ​តែ Epic Games បាន​បន្ថែម​ជម្រើស​បង់​ប្រាក់​ផ្ទាល់​ទៅ​ក្នុង Fortnite ដែល​វា​បាន​ល្មើស​នឹង​ច្បាប់ App Store ដែល​ Apple បាន​កំណត់។ ការ​បិទ​គណនី​របស់ Epic Games មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ហ្គេម Fortnite នោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ហ្គេម​ Battle Breakers និង​ Infinity Blade Stickers ដែល​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់ Epic Games ផង​ដែរ។

    iPhone ឬ​ឧបករណ៍ iOS នានា​ដែល​នៅ​មាន​ដំឡើង​ហ្គេម Fortnite ឬ​ហ្គេម​ផ្សេង​ទៀត​របស់ Epic Games នៅ​អាច​លេង​ហ្គេម​នោះ​បាន​ធម្មតា ប៉ុន្តែ​មិន​អាច​ទទួល​បាន​ការ​អាប់ដេត​ថ្មីៗ​នោះ​ទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ