• នេះពិតជាជីវិតមានន័យ! ខំធ្វើការកាលនៅក្មេង ទាល់ចាស់ទៅ ដឹកដៃគ្នាដើរបានជាង ៤០ប្រទេស

    ខណៈពេលដែលចូលនិវត្តន៍គឺជាពេលដែលត្រូវចំណាយជាមួយគ្រួសារ ឬមិត្តភក្តិ ដ៏ដូចជាធ្វើអ្វីឱ្យជីវិតកាន់តែស្រស់បំព្រង បន្ទាប់ពីឆ្លងកាត់ជីវិតការងារដ៏មមាញឹកកន្លងមក ។ ក្នុងនោះដែរមនុស្សម្នាក់ៗ មានគោលបំណងប្រើប្រាស់ពេលវេលាចុងក្រោយរបស់ខ្លួន ផ្សេងៗពីគ្នា ។

    យ៉ាងណាមិញ គូស្នេហ៍ចំណាស់មួយគូជ្រើសយកការដើរលេងជុំវិញពិភពលោកជាមួយគ្នាដ៏គួរឱ្យផ្អែមល្ហែមបន្ទាប់ពីបញ្ចប់ការងាររបស់ខ្លួននៅវ័យជាង៧០ឆ្នាំ ។

    លោក Zhang Guangzhu អាយុ៧១ឆ្នាំ​ និងលោកស្រី Wang Zhongjin អាយុ៦៨ ជាជនជាតិចិន និងជាប្តីប្រពន្ធនឹងគ្នា បានចំណាយពេលចេញពីគ្រួសារមួយរយៈបន្ទាប់ពីចូលនិវត្តន៍ ដើម្បីធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ជាមួយគ្នាលក្ខណៈស្វាមី ភរិយា ។

    ការធ្វើដំណើរកម្សាន្តចំនួន៤០ប្រទេស ឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប និង អាមេរិកខាងត្បូង របស់លោកទាំង២ មានភាពសាមញ្ញបំផុត ដោយមានតែកាតាបស្ពាយ ជាមួយរបស់ប្រើប្រាស់សំខាន់មួយចំនួនប៉ុណ្ណោះ ។

    សូមបញ្ជាក់ថា លោកតា លោកយាយបានធ្វើដំណើរកម្សាន្តបន្ទាប់ពីការចូលនិវត្តន៍របស់ខ្លួននេះអស់រយៈ ពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១១ ។ បើទោះបីជាចេះនិយាយភាសាអង់គ្លេសតិចតួចបំផុតក៏ដោយ ក៏អ្នកទាំងពីមិនបោះបង់ក្តីស្រមៃរបស់ខ្លួនក្នុងការដើរលេងជាមួយគ្នានៅជិវិតជាប្តីប្រពន្ធចុងក្រោយដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ