• ព្រឹក​មិញនេះ Messi ​អត់​ព្រម​តេស្ដ Covid-19 ​និង​ចូល​ហាត់​ស្អែក​ជាមួយ​ក្រុម​ Barcelona ​ទេ​

    ខ្សែ​ប្រយុទ្ធ Lionel Messi ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ជូន​ដំណឹង​ទៅ​ក្លឹប FC Barcelona ​ថា​រូបគេ​នឹង​មិន​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ Covid019 ​និង​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​ថ្ងៃ​ចន្ទ​ឡើយ​។

    ​វិទ្យុ RAC1 ​នៅ​តំបន់​កាតាឡាន់​បាន​ប្រកាស​កាល​ពី​យប់មិញ​នេះ ថា Messi ​ជា​អ្នក​ប្រាប់​ទៅ​ថ្នាក់​ដឹក​ក្លឹប​ផ្ទាល់​តែ​ម្ដង ចំពោះ​ការ​មិន​ចូល​រួម​ធ្វើ​តេស្ដ​និង​ចូល​ហ្វឹកហាត់​ប្រមូល​ផ្ដុំ​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​នៅ​ថ្ងៃ​ចន្ទ។ ​ការ​បដិសេធ​នេះ កើត​ឡើង ក្រោយ​ពី​មេធាវី​របស់ Messi ​បាន​ស្នើ​សុំ​ជួប​ថ្នាក់​ដឹក​នាំ​ក្រុម Barcelona ​ដើម្បី​និយាយ​រឿង​កុងត្រា​នៅ​សល់ ប៉ុន្តែ​ត្រូវ​ក្លឹប​បដិសេធ​មិន​ព្រម​ជួប​ឡើយ។

    ​នេះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ច្បាស់​ថា Messi ​ពិត​ជា​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ថ្មី​ហើយ ​លែង​ចង់​បន្ដ​លេង​នៅ​អេស្ប៉ាញ​ទៀត ​បើ​ទោះ​ជា​ក្លឹប​ព្យាយាម​បញ្ចុះបញ្ចូល​យ៉ាង​ណា​ក្ដី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ